​រឺ​ម៉ក​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ខណ្ឌដង្កោ

734
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រូវបាន​បុរស​ម្នាក់ទៀត​បើក​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​រេ​ចង្កូត​ទៅបុក​ពេញទំហឹង​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ព្រែកកំពឹស​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​៣០​ខែ​វិច្ចិកា​ឆ្នាំ​២០១៩ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ព្រំ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​វិស្វករ មាន​ស្រុកកំណើត ភូមិ​រលួស​ឃុំ​តាំង​យ៉ាប​ស្រុក​ព្រែក​កប្បាស​ខេត្តតាកែវ​។​ចំណែកឯ​ម្ចាស់​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​រួច​ប្រគល់ជូន​សមត្ថកិច្ច​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រែក​កំ​ពិស​ដើម្បី​ប្រគល់ឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម