ក្រសួង​ធនធានទឹក​ប្រាប់​ឱ្យ​ប្រយ័ត្ន​អំពី​អាកាសធាតុ​ត្រជាក់​

772
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ជូនដំណឹង​អំពី ស្ថានភាព​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅក្នុង​ខែធ្នូ​នេះ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោ​លឹម គានហោ រដ្ឋមន្ត្រី ក្រ​សូង​ធនធានទឹក​នៅ​ថ្ងៃទី​០១​ខ់ែធ្នូ​ឆ្នាំ​២០១៩​ថា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ជាប្រចាំ ទាំង​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ដោយសារ​ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាននិង​កំពុងមាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មកលើ​កម្ពុ​ជា ។​

​ស្ថានភាព​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​រាជធានី ខេត្ត មួយចំនួន ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ចុះ​ត្រជាក់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងនោះ​មាន ៖
១- ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧°C ។​
២- ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២០°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨°C ។​
៣- រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨°C ។​
៤- ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C ។​

​យោង​លើ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស វីរ​កងទ័ព​ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សូមមេត្តា​ប្រុងប្រយ័ត្ន បង្ការ និង​ថែរក្សា​សុខភាព​ពី​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម