ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩

639
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចុះ​ប្រកប​កិច្ចការ​អ្វី​តែង​ឆ្លើយតប​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ដែរ​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អាប់អួ​មក​ភ្លឺ​ថ្លា​ជាក់​ជាពុំខាន​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​មានរឿង​រ៉ា​ចម្រូងចម្រាស​កើតមានឡើង​ណាស់​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន​ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​យា​យី​ច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជូ​ប​នូវ​បញ្ហា​វិវាទ​ណាស់ដែរ ព្រោះតែ​ការនិយាយ ប៉ះពាល់​ទៅលើ​អ្នកដទៃ​។​លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើតរឿង​មួយ​ហើយ​មួយទៀត​មិនចេះចប់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ច្រើន​បន្តិច​ហេតុនេះ​គប្បី ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​ការរស់នៅ​លោកអ្នក​ក៏ត្រូវ​ប្រយ័ត្នប្រយែង​គ្រោះ​ចាញ់បោក​គេ​និង​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយក៏​មិនមាន​ផល​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ខ្លាំង​ត្រូវ​រែកពន់​នោះឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានការ​អស់សង្ឃឹម​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​កំពុង លុកលុយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​កិច្ចសន្យា ការលេង​ហ៊ុន​ទិញ​ផ្ទះសម្បែង ពីព្រោះថា​ផល​ល្អៗ​តែងមាន​ចំពោះមុខ​ច្រើន​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​,​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយ ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​បើ​លោកអ្នក​ចង់​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះ ថា​ផល​ជា​ផ្លែ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពី ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ឃើញថា​ផល​កម្រៃ ទោះ​លោកអ្នក​ខិតខំ​ម្តេច​ម្តា​មិនបាន​ដូច​ជាទី​ពេញចិត្ត​ទេ​គឺ​តែង​ខកបំណង​ច្រើនជាង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរហើរ​មិន​មើលមុខ​ក្រោយ​ពិសេស​ស្ត្រី​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​ប្រុស​ព្រាន​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ហើយ​អស់ទាំង​កិត្តិយស​ថែមទៀត​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​បាត់បង់​ប្រាក់កាស​ឬ​ត្រូវ ទទួលរង​ឈឺខ្លួន​ប្រាណ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​ពុំ​កើត​អ្វីមួយ​ឡើង​។ ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួបតែ​បញ្ហា​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បង្កបញ្ហា​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​រី​ក​លូតលាស់​សន្សឹម​ទៅមុខ​ជានិច្ច​។ ការរស់នៅ​លោកអ្នក​មិនត្រូវ​យក​ភាព​ចចេស​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​ការធ្លាក់​ទឹក​ចៀស មិន​រួច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​គិត​ហើយ​សឹម​គូរ​”​ទើប​ប្រសើរ​ដោយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ដែរ​ព្រោះ​ប្រាក់កាស​បើកាលណា​ចុះ​ទុន​ទៅហើយ​មិន​ងាយ​យកចេញ​មកវិញ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ជានិច្ច​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី ក៏​អាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​តែង​ផ្តល់​ផ្លែ​ផ្លា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មា​នា​ចរចា​ឬ​ប្រ​កិច្ចការងារ​សំខាន់​នោះ​ឃើញថា​ងាយ ភ្លាំងភ្លាត់​និង​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណា​ស់គប​ប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​បញ្ហា​យាយី​និង​រឿង​រាវ​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម