ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៩ ៖ កម្ពុជា ដណ្តើម​មេដាយសំរិទ្ធ ៣ គ្រឿង

534
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
គិត​ត្រឹម​ថ្ងៃទី​១ ធ្នូ កម្ពុជា​ដណ្តើម​មេដាយសំរិទ្ធ ៣ គ្រឿង នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES 2019 លើក​ទី​៣០ ដែល​កំពុងតែ​ប្រារព្ធ​ធ្វើឡើង នៅ​ទីក្រុង Clark ប្រទេស​ហ្វីលីពីន ក្នុងខណៈដែល​ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន ដណ្តើម​មេដាយ​ចំនួន ១៤ គ្រឿង ។​

​ម្ចាស់ផ្ទះ​ហ្វីលីពីន ដណ្តើម​មេដាយ ១៤ គ្រឿង រួមមាន មេដាយមាស ៩ គ្រឿង ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ខណៈ​វៀតណាម ដណ្តើម​មេដាយ ១១ គ្រឿង រួមមាន មេដាយមាស ២ គ្រឿង ប្រាក់ ៥ គ្រឿង និង​សំរិទ្ធ ៤ គ្រឿង និង​សិង្ហបូរី ដណ្តើម​មេដាយ ៥ គ្រឿ រួមមាន មេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ២ គ្រឿង​។​

​ចំពោះ​ម៉ាឡេស៊ី ដណ្តើម​មេដាយ ៣ គ្រឿង រួមមាន មេដាយមាស ១ គ្រឿង ប្រាក់ ១​គ្រឿង និង​សំរិទ្ធ ១​គ្រឿង ថៃ​ដណ្តើម​មេដាយ ៥​គ្រឿង រួមមាន មេដាយមាស ១​គ្រឿង និង​សំរិទ្ធ ៤​គ្រឿង ព្រុយ​ណេ ដណ្តើម​មេដាយប្រាក់ ២​គ្រឿង មី​យ៉ាន់​ម៉ា ដណ្តើម​មេដាយប្រាក់ ៣​គ្រឿង និង​សំរិទ្ធ ៣ គ្រឿង​។​
​ចំណែក​ប្រទេស​កម្ពុជា ដណ្តើម​មេដាយសំរិទ្ធ ៣ គ្រឿង ស្ថិត​លើ​តារាង​ចំណាត់ថ្នាក់​លេខ​១០ លើ​ប្រទេស​ឥណ្ឌូណេស៊ី ដណ្តើម​មេដាយសំរិទ្ធ ២ គ្រឿង​៕v

ការបំពាក់​មេដាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម