​ស្ត្រី​មេផ្ទះ​ម្នាក់​មានសំណាង​ឈ្នះ​១០​ម៉ឺន​ដុល្លារ​គ្រាន់តែ​ផ្ញើ​សារ​ផ្សងសំណាង​

351
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ពិតជា​សំណាង​អស្ចារ្យ​ស្ត្រី​មេផ្ទះ​មួយរូប​ដែល​បាន​ចូលរួម​ផ្សងសំណាង​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​ការផ្ញើ​សារ​ផ្សងសំណាង​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ថ្ងៃនោះ​ទីបំផុត​គាត់​អាច​ឈ្នះ​ប្រាក់រង្វាន់​រហូតដល់​១០​ម៉ឺន​ដុល្លារ​។​

​ស្ត្រី​ដែលមាន​សំណាង​ខ្ពស់​ឈ្នះ​រង្វាន់​ធំ​រូបនេះ​មានឈ្មោះ​អាន​ច័ន្ទ​សុគ​ន្ធី​សព្វថ្ងៃ​រស់នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​ប្រាក់រង្វាន់​នេះដែរ​គាត់​បានឈ្នះ​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ហើយ​ឈាន​មកដល់​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៩​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់រ​ង្វាន​ជូន​គាត់​ដល់​គេហដ្ឋាន​តែម្តង​។​

ជាមួយ​ការបង្ហាញ​ក្តីសប្បាយ​រីករាយ​ពេល​បានទទួល​រង្វាន់​នេះ​ស្ត្រី​មេផ្ទះ​ដែល​បានឈ្នះ​រង្វាន់​១០​ម៉ឺន​ដុល្លារ​រូបនេះ​បានឱ្យដឹងថា​“​ពេលដែល​ដឹងថា​ឈ្នះ​ប្រាក់រង្វាន់​១០​ម៉ឺន​ដុល្លារ​នេះ​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​ស្ទើរតែ​បាយទឹក​ដេក​ពួន​មិន​ចង់​កើត​។​”​ខ្ញុំ​មិន​នឹកស្មានថា​នេះ​ជា​រឿង​ពិត​កើតឡើង​ចំពោះ​ខ្ញុំ​ទេ ខ្ញុំ​សប្បាយចិត្តរ​កថា​អ្វី​មិនត្រូវ​ឡើយ​”​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​តែង​ធ្វើការ​បង្វិល លេខ​កូដ​សំណាង ៦​ខ្ទង់ ដើម្បី​ស្វែងរក​អ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់ ១០.០០០​ដុល្លារ​ឡើងទៅ ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង ៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង​៕S/

​ស្ត្រី​ឈ្មោះ​អាន ច័ន្ទ​សុគ​ន្ធី សព្វថ្ងៃ​រស់នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ​បានឈ្នះ​១០​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​

ទីតាំងផ្សាយពាណិជ្ជកម្ម