​ប្រមុខ​រាជរដ្ឋាភិបាល​បានស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ត​សហការ​ក្នុង​ភាពជា​ដៃគូ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​

383
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​អនុញ្ញាតឱ្យ​លោកស្រី​Carmen Morenoឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជាចូលជួប​សំដែង​ការ​គួរនា​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក រដ្ឋមន្ត្រី​។​នៅក្នុង​ជំនួប​នោះ​ទាំង​ទូត​សហគមន៍​អឺរ៉ុប​ទាំង​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ពិភាក្សា​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​ដោយ​សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង បន្ត​ភាពជា​ដៃគូ​បន្តទៀត ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នេះ​ថា​៖​លោកស្រី​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុបថ្មី​ប្រចាំ​នព្រះរាជាណាចក្រ​ កម្ពុជា​លោកស្រី​បាន​សំដែង​នូវ​ការភ្ញាក់ផ្អើល​និង​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​ការអភិ វឌ្ឍ​របស់​កម្ពុ​ជា ។​លោកស្រី​បាន​មានប្រសាសន៍ថា​កម្ពុ​ជាមាន​ការអភិវឌ្ឍ​និង​កំពុងតែ​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ការថែរក្សា​ការថែរក្សា​គ្រប់គ្រង​ធនធានធម្មជាតិនិងការអភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព។លោកស្រី​បាន​មានប្រសាសន៍​បន្ថែមថា​ទាំងនេះ​គឺ​ទទួល​បានមកពីសុខសន្តិភាព ​និង​ស្ថេរភាព​ដែល​កម្ពុជា​ទទួលបាន​ហើយ​សុខសន្តិភាព​និង​ស្ថិរភាព​នេះ​ទៀតសោត​វា​គឺជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​អនាគត​កម្ពុជា​សម្រាប់ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក៏ដូចជា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ផងដែរ​ក្នុងន័យនេះ​លោកស្រី​បាន​មាប្រសាសន៍ ថា​លោកស្រី​ពិត​ជាមាន​មោទនភាព​ណាស់​ក្នុង​ការបន្ត​ជា​ធ្វើ​ដៃគូ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា​តទៅទៀត​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​សំដែង​នូវ​ការអបអរសាទរ ​ជូន​ចំពោះ​លោកស្រី​ដែលត្រូវតែងតាំង​ជា​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយក៏បាន ​ថ្លែងអំណរគុណ​អ្វីដែល​លោកស្រី​បានលើកឡើង​គឺជា​មូលដ្ឋាន​មួយ​ដែល​អាច​ឲ្យ​កម្ពុជា​និង​សហគមន៍​អឺ​រុ​ប​អាច​បន្ត​រួមគ្នា​ធ្វើការ​រួមគ្នា​បន្ត​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ជូន​ដល់​សហគមន៍​អឺរ៉ុប​ដែល​បាន​ជួយ​ដល់​កម្ពុ ជា​ជា​ពិសេស​ក្នុងការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។សម្តេច​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​សហគមន៍​អឺរ៉ុប​បាន​ជួយ​កម្ពុជា​ជាច្រើន​ដែល​លើ​វិស័យដទៃទៀត​ក្នុងន័យនេះ​យើង​គប្បី​ណា​ឈរលើ​មូលដ្ឋាន​អ្វីដែល​យើង​បាន​សហការ​កន្លងមក​បន្តទៅ​ទៀតហើយ​ស្ វែងរក​នូវ​អ្វីដែល​យើង​អាច​សហការ​រួមគ្នា​បន្ត​ក្នុងន័យ​ជា​ដៃគូ​ផង​និង​ពង្រឹងពង្រីក​ទំនា ក់ទំនង​ទៅ​សហគមន៍​អឺរ៉ុប​និង​កម្ពុជា​ផង ។​

​លោកស្រីCarmen Moreno ជា​ជនជាតិ​អេ​ស្ប៉ា​ញ​។​លោកស្រីCarmen Moreno​បច្ចុប្បន្ន​គឺជា​មន្ត្រីជាន់ខ្ពស់​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ហៅ​កាត់​ថាASEM ។ លោកស្រី​ក៏​ជា​តំណាង​ពិសេ ស​នៃ​ក្រសួងការបរទេស​អេ​ស្ប៉ា​ញ​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប៉ា​គី​ស្ថាន ។លោកស្រី​ក៏​ធ្លាប់ជា​ឯកអគ្គរាជទូត​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​ប្រចាំ​ប្រទេស ថៃ មី​យ៉ាន់​ម៉ា ឡាវ និង កម្ពុជា​ផងដែរ​កាលពី​ឆ្នាំ ២០១២​។​

​លោកស្រី Carmen Moreno នឹង​ចូលកាន់​ការងារ​នៅ​ការិយាល័យ​តំណាងEUនៅ​ភ្នំពេញ​ស្រប​ពេលដែល​សហគមន៍​អឺរ៉ុប​ដែលមាន​ប្រទេស​ចំនួន ២៨​ នេះ​កំពុងដំណើរការ​នីតិវិធី​ដែល​អាច​ឈានដល់​មានការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAពី​កម្ពុជា។ កាលពី​ខែសីហា​មុននេះ​បេសកកម្ម​ស្វែងរក​ការពិត​របស់​EUបានបញ្ចប់​។បន្ទាប់មកEUនឹង​សរសេរ​របាយការ ណ៍​នៃ​ការស្រាវជ្រាវ​របស់ខ្លួន​ហើយ​កម្ពុ​ជាមាន​ពេល ១ ខែ​ដើម្បី​ឆ្លើយតប​លើ​ការរកឃើញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម