​ទូត​អូស្ត្រាលី​៖​រដ្ឋាភិបាល​បាន​ត្រូវ​រួចស្រេច​ដើម្បី​រួមចំណែក​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​បន្តទៀត​ ​

380
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចប់​អាណត្តិ​បាន​អះអាងថា​៖​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​ចូលរួមចំណែកពង្រី ក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្មនិងសេដ្ឋកិច្ច​បន្តទៀត​ជាមួយ​ប្រទេស​កម្ពុជា ។លោកស្រីAngela Cocoran បានធ្វើ​ការអះអាង​បែបនេះ​បញ្ជាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជានៅក្នុង​ជំនួប​សំដែង​ការគួរ​សមនិងជម្រាបលា​សម្តេចតេ​ជោ​ នា​ព្រឹក​ថ្ងៃទី ២ ខែធ្នូ​នេះ ។​

​ក្រោយ​ជំនួប​បញ្ច​ប់លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹងថាលោកស្រី Angela Cocoranបាន​គោរព​សម្ដែង​នូវ​ការ​អរគុណ​យ៉ាងជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​ សម្តេច​តេ​ជោ​ដែល​បាន​ចំណាយពេល​ទទួល​ជួប​លោកស្រី​មុនពេល​ដែល​លោកស្រី​ចាកចេ ញ​ពី​កម្ពុជា ។ លោកស្រី​បានគោរព​ជូនពរ​ដល់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ប៊ុន​សៀងលី​ដែលជា​មាតា​ក្មេក​របស់​សម្ដេច​តេ​ជោ​សូមអោយ​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា ឧបាសិកា​បានជា​សះស្បើយ​ឆាប់​ខាងមុខនេះ ។ជាមួយ​នោះដែរ​លោកស្រី​ក៏បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​គ្រឿង​ឥស្សរិយយស​ដែល​រាជរដ្ឋាភិបាលកម្ពុជា​បាន​បំពាក់​ជូន​លោកស្រី​សម្រាប់​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ជាពិសេស​លើ​វិស័យ​ដោះមីន​។

​លោកស្រី Angela Cocoran ក៏បាន​សម្ដែង​នូវ​អំណរ​សាទរ​យ៉ាងខ្លាំង​ជូន​ដល់​រាជរដ្ឋាភិ បាល​កម្ពុជា​ដែល​បានទទួល​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទី​បំផុត។​ពី​នោះ​ទៅទៀត​ស្រី​ក៏ បាន​សម្តែង​នូវ​ការសប្បាយរីករាយ​ដែល​ប្រទេស​អូស្ត្រាលី​បាន​ចូលរួមចំណែក​ក្នុងការ​អភិ វឌ្ឍ​កម្ពុជា​អោយមាន​ការរីកចម្រើនរហូតដល់​ថ្ងៃនេះ​ហើយ​លោកស្រី​ក៏បាន​សម្ដែង​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ថារដ្ឋាភិបាល​អូស្ត្រាលី​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​ចូលរួមចំណែក​ក្នុងការជំរុញ​និង​ពង្រីក​ពាណិជ្ជកម្ម​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​និង​ធំធាត់​ថែមទៀតហើយក៏​ត្រៀម​ជាស្រេច​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាពិសេសរវាង​យុវជន​និង​យុវជន​របស់​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជូនពរ​របស់លោក​ស្រី​Angela Cocoran ដល់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ដែលជា​មាតាក្មេក​របស់​សម្ដេច​សូមឱ្យ​បានជា​សះស្បើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ។សម្ដេច​តេ​ជោ​ក៏បាន​សម្ដែង​នូវ​ការរីករាយ​និង​អរគុណ​ផងដែរ​ចំពោះ​ការ​បំពេញ​បេសកកម្ម​របស់លោក​ស្រី​នៅ​កម្ពុជាដោយ​បេសកម្ម​របស់លោក​ស្រី​បាន​ជំរុញ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុងនោះ​លោកស្រីបាន​ជំរុញ​ឲ្យ​មាន​រៀបចំ​ការប្រជុំ​កំពូល​នៅ​ប្រទេស​អូស្ដ្រាលី​,ជំរុញ​ទំនាក់ទំនង​រវាង​យុវជន​និង​យុវជន​និង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​យុវជន​អូស្ត្រាលីមកកាន់​កម្ពុជា​,ហើយ​និង​ជំរុញឱ្យមាន​ការអនុញ្ញាត​នាំចូល​ទំនិញ​ប្រមាណ ៩៧ ភាគរយ​ពី​កម្ពុជា​ចូលទៅ​អូស្ត្រាលី ។​

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​នេះ​គឺជា​មូលដ្ឋាន​ដ៏​ល្អ​ដែល​យើង​អាច​លើកស្ទួយ​ទំនា ក់ទំនង​រវាង​ប្រទេស​ទាំងពីរ​តាម​ការជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ។​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​កន្លងមក​បាន​ជួយ​ដល់​កម្ពុជា​យើង​ជាពិសេស​លើវិស័យ​កសិកម្ម​,ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ កសិកម្ម cardi ដែល​ជួយ​ធ្វើការ​ស្រាវជ្រាវ​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា​ទទួលបាន​លេខ ១​នៅក្នុង​ឆាក​អន្តរ ជាតិ​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម