​ចាប់​រថយន្តក្រុង​ដែល​លួច​ដឹក​សាច់​និង​គ្រឿងក្នុង​ជ្រូក​ជាង​១.០០០​គីឡូក្រាម

335
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ចាប់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ឫទ្ធិ​មុនី​ដឹក​អ្នកដំណើរ​១​គ្រឿង​ដែល​លួច​បន្លំ​ដឹក​សាច់​និង​គ្រឿងក្នុង​សត្វ​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់​គឺ​គ្មាន​លិ​ខិល​អនុញ្ញាត​និង​សេចក្តីបញ្ជាក់​សុខភាព​ស​ត្វ​។​

​រថយន្តក្រុង​នោះ​ពាក់​ស្លាក​លេខ​បាត់ដំបង​៣A០២៤៤១​ចំណុះ​ទម្ងន់​ជាង​១.០០០​គីឡូក្រាម​ដែល​លួច​បន្លំ​ដឹក​សាច់​និង​គ្រឿងក្នុង​ជ្រូក​ចំរុះ​ទម្ងន់​ជាង​១.០០០​គីឡូក្រាម​កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​ចំណុច បេនឡាន​ចាស់​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប សុ​ផា​ឬ​ទ្ធិ ស្នងការរង ទទួល​ផែន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹងថា ៖​ជនសង្ស័យ​មានឈ្មោះ សូត្រ សុគន្ធ ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោ​ប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​ឃាត់​រថយន្ត លុះ​នៅ ថ្ងៃទី​១ ខែ ធ្នូ ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ជំនាញ​និង​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​ក៏បាន​ឆែកឆេ​ក្នុង​រថយន្ត​បាន​រកឃើញ​សាច់​និង​គ្រឿងក្នុង​សត្វ​ជ្រូក​ចំរុះ​មាន​ចំនួន​១៦​កេះ ។​គឺមាន​គ្រឿងក្នុង ក្រពះ អណ្តាត ត្រចៀក ពោះធំ ពោះវៀនធំ ឆ្អឹងជំនី បេះដូង ក្រលៀន​សរុប​១,០៩៤​គីឡូក្រាម​។​
ជនសង្ស័យ​បាន​លួច​ទិញ​ពី​ជនជាតិ​ថៃ​ម្នាក់​ពី​ផ្សារ​រុង​គ្លឿ​ហើយ​ដឹក​តាម​រថយន្ត​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។​សាច់​និង​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​គ្មាន​លិខិត​អនុ​ញ្ញា​ត្ត​និង​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​សុខ​ភព​ពី​មន្ត្រី​ជំនាញ​នោះទេ ។​នេះ​នាំឱ្យ​បារម្ភ​ពី​ការចម្លង​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អា​ហ្វ្រិ​ច​ផងដែរ ។​

​លោក​បាន​បន្តថា​ក្រោយ​ការពិនិត្យ​ឃើញថា​សាច់​និង​គ្រឿងក្នុង​សត្វ​ជ្រូក​ទាំងនេះ​អាច​ត្រូវ​ឈ្មួញ​ទិញ​ទិញ​ក្នុងតម្លៃ​៣០​បាត​មួយ​គីឡូក្រាម​ហើយ​សកម្មភាព​ជួញដូរ​ក្នុងការ​ជួញដូរ​គ្រឿង​មាន​រយៈពេល​២​ខែ​មកហើយ​។​ក្រោយពី​បំពេញ​នីតិវិធី​រួចរាល់​មន្ត្រី​ជំនាញ​បាន​នាំ​សាច់​និង​គ្រឿងក្នុង​សត្វ​ជ្រូក​ទាំងនេះ​ទៅ​ដុត​កំទេច​និង​កប់​ចោល​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៕S/

​រូបភាពៈ​ក្រុង​ដែល​លួច​ដឹក​សាច់​និង​គ្រឿងក្នុង​ជ្រូក​ជាង​១.០០០​គីឡូក្រាម (​រូប ៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម