ក្រុមហ៊ុន​ចិន​យក​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​និង​ផ្លូវ​របស់​ពលរដ្ឋ​នៅ​ស្រុក​តំបែរ​

340
ចែករម្លែក

ដោយ​: គង់​ហេង​/​ត្បូងឃ្មុំ​:​ក្រុមហ៊ុន​ចិន​ដែល​កំពុង​វិនិយោគ​លើដី​កសិកម្ម​នៅ​ឃុំ​ត្រពាំង​ព្រីង​ស្រុក​តំបែរ បាន​យក​គ្រឿងចក្រ​ជាង​១០​គ្រឿង​ទៅធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​បំផ្លាញ​ដំណាំ​និង​ផ្លូវ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ទួល​ពពេល ភូមិ​ជី​ទ្រុ​ន នៅ​ព្រឹក​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៩​។​

ប៉ុន្តែ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​ប្រមាណ​ជាង​២០០​នាក់​បាន​ចេញមក​តវ៉ា​ឲ្យ​បញ្ឈប់​ការ​ឈួ​ស​ឆាយ​ខាងលើ​ប្រមាណ​២០​នាទី​ទើប​ខាង​គ្រឿងចក្រ​ចិន​បញ្ឈប់​សកម្មភាព​។​ដោយ​ពួកគាត់​ជា​ម្ចាស់​ចម្ការ​អង្វរ​សុំ​ឲ្យ​ឈប់​សកម្មភាព​ឈួ​ស​បំផ្លាញ​ដំណាំ​ដែល​បាន​ខ្ចីប្រាក់​ធនាគារ​មក​ធ្វើ​ការដាំដុះ​។

​លោក​ថា​ដា​រី​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​អ្នក​ទៅ​ចូលរួម​ជួយ​ទប់ស្កាត់​សកម្មភាព​ឈួ​ស​ឆាយ​បំផ្លាញ​ដំណាំ​និង​ផ្លូវ​ពី​ក្រុមហ៊ុន​ចិន​បានឱ្យដឹង​ការបំផ្លាញ​ដែល​បង្កដោយ​គ្រឿងចក្រ​ជាង​១០​គ្រឿង​រយ​:​ពេល​ប្រមាណ​២០​នាទី​នោះ​គឺ​បាន​ខូចខាត​ដំណាំ​ដំឡូង​មី​អាយុ​ប្រាំ​មួយខែ​និង​ស្វាយចន្ទី​អាយុ​មួយឆ្នាំ​ចំណុច​ទួល​ពពេល​ភូមិ​ជី​ទ្រុ​ក​ដែលមាន​ម្ចាស់​ចម្ការ​ឈ្មោះ ផន ខុន ចិន ស៊ី​ណាត​និង​អាន​ឃឿន​ជាដើម​។​

​ប្រភពព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា​ដីចម្ការ​ដែល​ពួកគាត់​ដាំ​ដុះ​ដំណាំ​បង្កើន​ផល​ហើយ​ខាង​ក្រុមហ៊ុន​ចិន​មក​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​នេះ​គឺជា​ដី​របស់​ពួកគាត់​កាប់​ច្រើន​ឆ្នាំ​ហើយ​តែ​នៅ​មិនទាន់មាន​ប្លង់​កាន់កាប់​។​ដូច្នេះ​ខាង​ប្រជាពលរដ្ឋ​សូមពរ​ឲ្យ​ខាង​ក្រុមហ៊ុន​ចិន​ចេញ​សំណង​ខូចខាត​និង​ជួសជុល​ផ្លូវ​សម្រាប់​ដឹក​កសិផល​ដូចដើម​ឡើងវិញ​។​
​លោក​សុខ​សារិទ្ធ​អភិបាលស្រុក​តំបែរ​បាន​ឆ្លើយ​បកស្រាយ​ថា​ធាតុពិត​នៃ​រឿងនេះ​ភាគី​ខាង​ប្រជាពលរដ្ឋ​ជា​លួច​ចូលទៅ​ដាំ​ដុះ​ដំណាំ​លើដី​កម្ម​ស្និ​ទ្ធិ​របស់​ភាគី​ក្រុមហ៊ុន​ចិន​ទេ​។​ដី​នោះ​ប្រជាពលរដ្ឋ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​នេះ​តាំងពី​ឆ្នាំ​២០១១ ហើយ​ខាង​ក្រុមហ៊ុន​មាន​ប័ណ្ណ​កាន់កាប់​ស្របច្បាប់​។​

​លោក​អភិបាលស្រុក​រូបនេះ​បាន​បន្តថា​នេះ​មិនមែនជា​សកម្មភាព​លើកដំបូង​ទេ​ដែល​ប្រជាពលរដ្ឋ​បាន​ចូលទៅ​ដាំ​ដុះ​ដំណាំ​ហើយ​ខាង​អាជ្ញាធរ​ធ្លាប់បាន​ណែនាំ​ដោយផ្ទាល់​និង​ធ្វើ​សេចក្តី​ជូន​បន្ថែម​ច្រើនលើក​បន្ថែមទៀត​។​ប៉ុន្តែ​ជាក់ស្តែង​ពួកគាត់​នៅតែ​បន្ត​បំពាន​ដាំ​ដុះ​លើដី​របស់​ក្រុមហ៊ុន​គឺ​នាំ​ឲ្យ​ខាតបង់​ថវិកា​ដូច​ករណី​ខាងលើនេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម