បាក់​សំណង់​សាលា​ពុទ្ធិក​វត្ត​ប្រាសាទ​គោកចក​ដែល​កំពុង​សាងសង់​

606
ចែករម្លែក
បាក់​សំណង់​សាលា​ពុទ្ធិក​វត្ត​ប្រាសាទ​គោកចក​ដែល​កំពុង​សាងសង់​

ដោយៈ​គូលែន​/​សៀមរាប​: នៅ​ម៉ោងជាង​ពីរ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ​សំណង់​សាលា​ពុទ្ធិក​ដ៏​ធំ​មួយ​ដែល​កំពុង​សាងសង់​នៅ វត្ត​គោកចក ស្ថិតនៅ​សង្កាត់​គោកចក ក្រុង​សៀមរាប​បាន​បាក់​ធ្លា​ក់មក​ខាងក្រោម​ខណ​:​ពេលដែល​គេ​កំពុង​ចាក់​ប្លង់​សេ​នៅ​ជាន់​ទីមួយ​។​មិនទាន់មាន​តុល្យការ​អំពី​ចំនួន​អ្នករងគ្រោះ​និង​មូលហេតុ​នៃ​ការបាក់​សំណង់​នេះ​នៅឡើយ​។​នៅពេលនេះ​កម្លាំង​អន្តរាគមន៍​កំពុង​ជួយ​។​

ប្រភព​កន្លែងកើតហេតុ បាន​និយាយថា ពេល​ចាក់​ប្លង់​សេ​ក៏មាន​មនុស្ស​នៅលើ​ប្លង់​សេ​និង​ក្រោម​ប្លង់​សេ​ផងដែរ ។​ការបាក់​ប្លង់​សេ​នេះ​ក្នុងពេលដែល​ក្រុម​ជាង​កំពុងតែ​ពង្រាប​ស៊ីម៉ង់ត៍​ប្លង់​សេ​ហើយក៏​បាក់​ប្លង់​សេ​ចុះទៅ​ក្រោម​តែម្តង​។​

ក្រោយពី​កើតហេតុ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​អ្នករបួស​មួយចំនួន ហើយ​រថយន្ត​សង្គ្រោះបាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជា​បណ្តើរៗ​ហើយ​។​

ក្នុង​ហេតុការណ៍​នោះដែរ ខាង​គណៈកម្មការ​វត្ត បាន​ស្រែក​តាម​ឃោស​ន​ស័ព្ទ​ថា បើ​បងប្អូន​ណា​មា​កន្ត្រៃ​កាត់​ដែក សូម​យកមក​ផង​ដើម្បី​កាត់​ដែក​រកមើល​អ្នក​រស់រាន​មានជីវិត​ដែល​មិនទាន់បាន​សង្គ្រោះ​៕

បាក់​សាលា​ពុទ្ធិក​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​ដែល​កំពុង​សាងសង់​

ទីតាំងផ្សាយពាណិជ្ជកម្ម