​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​ដោយសារ​ខ្យល់គរ​

267
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាធាយ​បាន​ចុះ​អន្តរាគមន៍​បូមទឹក​ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវប្រាំង​ដែល​ប្រឈម​ខ្វះ​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ចំនួន​៦៦៥​ហិកតា​នៅតាម​បណ្តា​ឃុំ​ចំនួន​បី​រយ​:​ពេល​ពីរ​ថ្ងៃ​។​

​លោក​អ៊ុម​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​ថា​នៅ​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​ខាង​លោក​បាន​សហការ​ជា​អាជ្ញាធរ​ស្រុក​បាធាយ​បាន​នាំយក​ម៉ាស៊ីនបូមទឹក​ចំនួន​បួន​គ្រឿង​ដែល​មួយគ្រឿងៗ​មាន​កម្លាំង​២៥​សេស​។​ដោយ​បូម​យក​ប្រភពទឹក​ពី​បឹង​ជី​ច្រា​ចូលក្នុង​ប្រឡាយ​មេ​សង្គ្រោះ​ស្រែប្រាំង​បាន​ចំនួន​៣៨៥​ហិកតា​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​តាំង​រលៀង​ឃុំ​មេ​ព្រីង​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ថ្ងៃទី​២​ខែធ្នូ​ដដែល​នេះ​យើង​បាន​បន្ត​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ខ្វះ​ទឹក​នៅ​ស្រុក​បាធាយ​បន្តបាន​ចំនួន ២៨០ ហិកតា​បន្ថែមទៀត​។ ក្នុងនោះ​សង្គ្រោះបាន​ចំនួន ១៣៥​ហិកតា ដោយ​បូម​យក​ប្រភពទឹក​ចេញពី​បឹង​តូច របស់​ប្រជាពលរដ្ឋ​ភូមិ​បឹង​វែង ឃុំ​តាំងក្រសាំង ប្រើប្រាស់​ម៉ាស៊ីន​កម្លាំង​១៤ សេស​ចំនួន ២៩​គ្រឿង បូម​បណ្តាក់​គ្នា​ចំនួន​បី​ត​។​

​លោក​វិបុល​បាន​បន្តថា​បូម​សង្គ្រោះ​ចំនួន​១៤៥​ហិកតា​បន្ថែមទៀត​នៅ​ភូមិ​រោងដំរី​ឃុំ​ត្រប់​ដោយ​បូម​យក​ប្រភពទឹក​ចេញពី​បឹង​ពាយ​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំង​១៤​សេស​ចំនួន​២៧​គ្រឿង​និង​បូម​បណ្តាក់​គ្នា​ចំនួន​បី​ត​ដែរ​។​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​កំពង់ចាម​និង​មន្ត្រី​ធនធានទឹក​សហការ​ចុះ​អន្តរាគមន៍​សង្គ្រោះ​ដំណាំ​ស្រូវ​ខ្វះ​ទឹក​ស្រោចស្រព​សរុប​ចំនួន ១.៨៩៦ ហិកតា​។ ក្នុងនោះ​ដំណាំ​ស្រូវវស្សា​ចំនួន ១.២៣១ ហិកតា និង​ដំណាំ​ស្រូវប្រាំង​ចំនួន ៦៦៥ ហិកតា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម