លេខាធិការដ្ឋាន​AIMF​ថា​”​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​គំរូ​សម្រាប់​សមាជិក​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​ដើម្បី​អនុវត្តតាម​

413
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ព្រែ​ប៊ៃ​យ៉េ​លេខាធិការដ្ឋាន​AIMF​បានបញ្ជាក់​បែប​នេ​នា​រសៀល​ថ្ងៃទី​១​ធ្នូ​នេះ​ក្នុង​ពិធី​សម្ភោ​ធ​ពិ​ព័​ណ​រូបភាព​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ពិ​ព័ព​រណ៍​រូបភាព​រយៈពេល​៤០​ឆ្នាំ​របស់​រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​ចរ​ណ៌​បាន​ស្វែងយល់​ពី​ការវិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ​ចេញពី​បាតដៃ​ទទេ ហើយ​មានការ​អភិវឌ្ឍន៍​រីកចំរើន​មកដល់​សព្វថ្ងៃនេះ​។​

​រូបភាព​ភាពជា​ច្រើន​ផ្ទាំង​ដែល​ពិពណ៌នា​អំពី​ស្ថានភាព​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០១៩​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​សាធារណៈ​ប្រប​តាម​ដង​ទន្លេសាប​នៅលើ​ផ្លូវ​ថ្មើរជើង​ក្រោយ​សាលសន្និសីទ​ចតុមុខ​នា​រសៀល​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៩​ដែលមាន​មនុស្សម្នា​ចូល​ទស្សនា​យ៉ា​ច្រើន​កុះករ​។​

ពិព័រណ៍​រូបភាព​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដែរ​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ មហាសន្និបាត​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​។​ក្នុង​ពិធី​សម្ភោ​ធ​នោះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ពិព័រណ៍​រូបភាព​នេះ​នឹងធ្វើ​អោយ​មហាជន​បាន​យល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ស្វែងរក​សន្តិភាព​និង​ការស្ថាបនា​រាជធានី​ភ្នំពេញ​ព្រមទាំង​ប្រទេស​កម្ពុជា​ទាំងមូល​បាន​យ៉ាង​ល្អ​ស្រស់​ឆើតឆាយ ចេញពី​បាតដៃ​ទទេ​ក្រោយ​ភ្នក់ភ្លើង សង្គ្រាម​។​

​លោក​ជែ​ប៉ៃ​យ៉េ​លេខាធិការដ្ឋាន​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​បាន​កោតសរសើរ​រាជធានី​ភ្នំពេញ​ថា​រៀបចំ​ពិព័រណ៍​រូបភាព​នេះ​បានល្អ​ដើម្បីអោយ​ប្រជាពលរដ្ឋ​នៅតែ​ចង់ចាំ​ពី​ការដឹកនាំ​ដល់​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែល​ធ្វើអោយ​ទីក្រុង​នេះ​មានការ​អភិវឌ្ឍ​រីកចំរើន​គួរកត់សម្គាល់​។​

លោក​បាន​បញ្ជាក់ទៀតថា​៖​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​គំរូ​សម្រាប់​សមាជិក​ទីក្រុង​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​នៅ​ទ្វីប​អា​ហ្រិ​ក​ដើម្បី​អនុវត្តតាម​។​ពិព័រណ៍​រូបភាព​រយៈពេល​៤០​ឆ្នាំ​របស់​រាជធានី​ភ្នំពេញ​នេះ​ត្រូវបាន​សម្រិតសម្រាំង​រូបភាព​រហូតដល់​ជាង​២​ពាន់​សន្លឹក​ដែល​បានមកពី​ក្រុម​ផលិតករ​ថតរូប​កម្ពុ​ជា និង​បរទេស​។​

​គួរ​បញ្ជាក់ថា​៖​នៅ​រសៀល​ថ្ងៃទី​១​ខែធ្នូ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​បានរួម​គ្នា​សម្ពោធ​ឧបករណ៍​កម្សាន្ត​កុមារ​និង​ឧបករណ៍​ហាត់ប្រាណ នៅ​សួន​ព្រះ​នាង​ប្រាជ្ញ​បារមី​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា​ដោយមាន​វត្តមាន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ព្រែ​ប៊ៃ​យ៉េ​លេខាធិការដ្ឋាន​AIMF​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​សង្គមជាតិ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម