ម៉េ​ស​ស៊ី​ឈ្នះ​ពាន​បា​ឡុង​ដ័​រលើ​ក​ទី​៦

330
ចែករម្លែក

​លី​អូ​នែ​ល ម៉េ​ស​ស៊ី ឈ្នះ​ពាន​បា​ឡុង​ដ័​រលើ​ក​ទី​៦​បំបែក​កំណត់ត្រា​នៅក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​។​

​តារាបាល់ទាត់​របស់ Barcelona រូបនេះ​បាន​រំកិល​ឡើងលើ​គូប្រជែង​អស្ចារ្យ​របស់ខ្លួន គឺ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ដើម្បី​ក្លាយជា​ម្ចាស់​នៃ​ពាន​កំណត់ត្រា​មួយ​នេះ ក្រោយ​ផ្តួល​ខ្សែការពារ Liverpool វើ​ជី​ល វ៉ាន់​ដែក និង រ៉ូ​ណា​ល់​ដូរ​បស់ Juventus​។​

​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​ស៊ុត​បាន ៥៤ គ្រាប់​ឱ្យ​ក្លិប​និង​ប្រទេស​ក្នុង​រដូវ​កាល ២០១៨-២០១៩​។

​ម៉េ​ស​ស៊ី​អាយុ ៣២ ឆ្នាំ​បាន​រារាំង​ការ​ប្រជែង​ពី​ខ្សែការពារ​កណ្តាល​របស់​ហូ​ឡង់ វើ​ជី​ល វ៉ាន់​ដែក ដែល​ការប្រកួត​ដ៏​ល្អ​របស់គេ​បាន​ជួយ Liverpool លើក​ពាន Champions League​។

​វ៉ាន់​ដែក ម្ចាស់​ជ័យលាភី​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​យូ​ហ្វា អាច​នឹង​ក្លាយជា​ខ្សែការពារ​ទីមួយ​លើក​ពាន​បា​ឡុង​ដ័​រ​ចាប់តាំងពី​កីឡាករ​ហ្វា​ប៊ី​អូ កា​ណា​វ៉ា​រ៉ូ​របស់​អ៊ីតាលី​ក្នុង​ឆ្នាំ​២០០៦ ប៉ុន្តែ​រូបគេ​បានបញ្ចប់​ត្រឹម​លេខ​២ ខណៈ​ម៉េ​ស​ស៊ី​បាន​បន្ថែម​ពាន​មួយទៀត​ពីលើ​ពាន​កីឡាករ​ឆ្នើម​របស់​ហ្វី​ហ្វា ដែល​គាត់​ទទួលបាន​កាលពី​ខែកញ្ញា​៕ ដោយ៖ កញ្ញាដាលីស

ម៉េ​ស​ស៊ី​លើក​ពាន​បា​ឡុង​ដ័​រ​ជា​លើក​ទី​៦​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ប៉ារីស

ទីតាំងផ្សាយពាណិជ្ជកម្ម