ការិយាល័យជំនាញបញ្ជូនជន​សង្ស័យ​​​​​​​​​​ម្នាក់ទៅតុលាការពីបទ​​ហិង្សាដោយចេតនា

242
ចែករម្លែក

ដោយៈគ្រញួង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ផ្នែកអនុវត្តដីកានៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទហិង្សាដោយចេតនាតាមដីការបស់តុលាការខេត្ត។ ជនសង្ស័យរូបនេះត្រូវកម្លាំងនគរបាលស្រុករុក្ខគីរីចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។

លោកវរសេនីយ៍ឯកអូន ហ្វៃនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា
ជនសង្ស័យមានឈ្មោះ ហេង ថន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។ការចាប់ខ្លួនជននេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៥២ ចុះថ្ងៃទី០៧ ខែតុលាឆ្នាំ២០១៩ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែតុលាឆ្នាំ ២០១៩នៅចំណុចទួលស្បូវ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។

លោកអូន ហ្វៃបានបញ្ជាក់ថា ក្រោយពេលអធិការស្រុករុក្ខគីរីបញ្ជូនមកដល់ផ្នែកអនុវត្តដីការួចលោកបានបញ្ជាឲ្យផ្នែកជំនាញបញ្ជូនទៅតុលាការរខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម