នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​​ជនសង្ស័យ​១១​នាក់​ទៅ​តុលាកា​ក្នុង​​សុំ​ណុំ​រឿង​៥​ករណី

255
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​១១​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​ទៅ​តុលាកា ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ចោទសួរ​និង​ដាក់បន្ទុក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​០៣​ខែធ្នូ​ឆ្នាំ​២០១៩ ក្នុង​សំណុំរឿង​បទល្មើស ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចែកចាយ​គ្រឿងញៀន​៦​នាក់ បង្ក​ហឹ​ង្សា​២​នាក់ រំលោភ​ទំនុកចិត្ត​២​នាក់ និង​ទទួលផល​ចោរកម្ម​ម្នាក់​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១១​នាក់ មាន​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន។ ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ បង្ក​ហឹ​ង្សា​១​នាក់ រំលោភ​ទំនុកចិត្ត​២​នាក់ និង​ទទួលផល​ចោរកម្ម​ម្នាក់ ។​

នគរបាល​បន្តទៀតថា ក្រោយពី​កម្លាំង​ជំនាញ ប៉ុស្តិ៍ បង្ក្រាប​ចាប់ខ្លួនបាន នាំទៅ​សាក សួរ​នៅ​ផ្នែក​ជំនាញ តាម​នីតិវិធី រហូតដល់​ព្រឹក​ថ្ងៃទី​៣ ​ខែធ្នូ ឆ្នាំ​២០១៩ នេះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាកា ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម