​អគ្គិភ័យ​ឆេះ​ឈើ​ចាស់ៗ​ក្នុង​ទីតាំង​សិប្បកម្ម​កែច្នៃ​តុទូ​មួយកន្លែង នៅ​ខណ្ឌដង្កោ​

253
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អគ្គិភ័យ​ឆេះ​គំនរ​ឈើ​ចាស់ៗ​ក្នុង​ទីតាំង​សិប្បកម្ម​កែច្នៃ​តុទូ​មួយកន្លែង​ត្រង់ចំណុច​ផ្ទះ​៩​ ស្ថិតក្នុង​ភូមិ​បា​គូ ​សង្កាត់​ដង្កោ ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ កាលពី​វេលាម៉ោង ២២:២០​នាទី យប់​ថ្ងៃ​ចន្ទ​ទី​២​ខែធ្នូ​ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងលិច​បន្ទាយ​ទា​ហាន​កងពលតូច​លេខ​៣​ប្រមាណ​៣០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវលំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​មានឈ្មោះ សរ មោលី​ឌ​មា​ជោតិក ភេទ ប្រុស អាយុ ៥៩​ឆ្នាំ មុខរបរ​បើក​សិប្បកម្ម​ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើត​ខាងលើ​។​ក្នុងករណី​អគ្គិភ័យ​នេះ​បណ្តាលមកពី​ជាង​ផ្សារ​ដំបូល​ខ្ទាត​កំទេច​ធូបផ្សារ​ចូល​គំនរ​ឈើ​បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​។​ចំពោះ​ទំហំ​នៃ​ការខូចខាត ឆេះ​ឈើ​ចាស់ៗ​មួយចំនួនធំ ។​

សមត្ថកិច្ច​បាន​បន្ថែម​ថា ការប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​សា​ទែន ក្នុងនោះ​មាន​រថយន្ត​សាលាខណ្ឌ​២​គ្រឿង​និង​រថយន្ត​ស្រា​បៀរកម្ពុជា​១​គ្រឿង​ដោយ​ធ្វើ​ការបាញ់​ពន្លត់​ជាង​១​ម៉ោង​ទើប​រលត់​នៅ​យប់​ថ្ងៃ កើតហេតុ​ដដែល ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម