ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹកស្រូវ​ស្លាប់​​ម្នា​ក់នៅ​ក្រុង​សំរោង​

250
ចែករម្លែក

ដោយ​:អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​ ៖ ម៉ូតូ​បុក​និង​គោយន្ដ​កន្ត្រៃ​ដឹកស្រូវ លើ​ដង​ផ្លូវជាតិ​លេខ​៦៨​បេ បណ្តាលឱ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង នូវ​ល្ងាច​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​ឱ្យដឹងថា អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ ស្វាត អួ​យ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង បើកបរ​ពី​លិចទៅ​ត្បូង​។​ឯ​ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហ៊ាន ណៃ ភេទ​ស្រី​អាយុ​៤៧ ឆ្នាំ រស់នៅ​ភូមិ​គោ​កគ សង្កាត់​សំរោង ក្រុង​សំរោង បើកបរ​ពី​ជើង​ទៅ​ត្បូង ទៅបុក​នឹង​ដៃ​គោយន្ត​កន្ត្រៃ​ខាងឆ្វេង​ដៃ មុត​ចំ​ដើម​ដោះ​ខាងស្ដាំ​បណ្តាល​ស្លាប់​ភ្លាមៗ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម