រថយន្ត​ដឹក​ភ្ញៀវទេសចរ​បរទេស​បើក​ជែង​បាន​ក្រឡាប់​របួស​មនុស្ស​ធ្ងន់​ស្រាល​៤​នាក់​

334
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌា​១​ក្រុម​ដែល​ឆ្លង​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឆ្ពោះទៅ​ខេត្តសៀមរាប បើក​ជែង​និង​រថយន្ត​១​គ្រឿង​ទៀត ក៏​ជ្រុល​ធ្លាក់​ទៅ​ស្នាមភ្លោះ​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​៤​នាក់​។​ឧបទ្ទវហេតុ​បានកើត​ឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី ១​ធ្នូ​ឆ្នាំ​២០១៩​នៅលើ​ផ្លូវ​លេខ​៦​ស្ថិតក្នុង​ភូមិ​គោក​លន់​ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍​មាស​រិទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​ថ្ងៃទី​២​ខែធ្នូ​ថា​៖​ភ្ញៀវទេសច​ជា​អ្នកដំណើរ​ជនជាតិ​ឥណ្ឌា​រងរបួស​មាន​១- ឈ្មោះ​បា​វ៉ាត រ៉ា​វា​រ៉ា​ម​គុំ​តា កា​ណេ​ស​(Mr BHAGWAT RAJARAMKUMTA GANESH) ប្រុស អាយុ​៥៣​ឆ្នាំ ។​២-​ឈ្មោះ​ហក​វា​តាន់​ចា​លី អ៊ូ​ម៉ា​ម៉ា​ចា​លី អ៊ូ​ម៉ា​ម៉ា​អេស​ស្វា​(Mrs PHATANJALI UMAMAHESHWAR) ស្រី​អាយុ​២៦​ឆ្នាំ ។​៣-​ឈ្មោះ​បា​ប៉ាត ស្យាម ប្រាសាទ (Mr BAPAT SHYAM PRASAD) ប្រុស អាយុ​២៦​ឆ្នាំ ។​៤- ឈ្មោះ ប្រា​ស្សាន​ថា កា​ម៉ា​លេ​ស្វា (Mr PRASHANTHA KAMALESHWARA)​ភេទ ប្រ​អាយុ​៤៣​ឆ្នាំ ។​

​នៅ​មុនពេល​កើតហេតុ​នោះគេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ម៉ា​ហ៊ី​ន​ត្រា​ពណ៌​ប្រ​ផះ​ពាក់​ស្លាក​លេខ​៣១NO១៧៤​បើក​ដោយ​ឈ្មោះ​សូ​ភី​ន​ណា​គូ​ស៊ី​កកេ​ដា​ឡា​សា​រ៉ា​(MrSOPPINAKOUSHIKKEDALASARA)​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ចេញពី​ប្រ​ទស​ថៃ​ចូលមក​ស្រុក​ខ្មែរ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ពី​លិច​មក​កើត​។​

លុះ​បើក​មកដល់​ចំណុចកើតហេតុ​បានគេច​ន​៨​ង​រថយន្ត​ដែល​កំពុង​ឡើង​ជែង​ទិស​ផ្ទុយគ្នា​ហើយ​ចាំង​ភ្លើង​ហ្វ្រា​ក៏បាន​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បណ្តាល​ឲ្យ​ធ្លាក់​ទៅ​ស្នាមភ្លោះ​នៃ​ផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​បង្ក​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​។​ក្រោយពី​កើតហេតុ​ហើយ​អ្នករបួស​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរ​រ៉ូយ៉ាល់​អង្គរ​សៀមរាប​ដើម្បី​សង្គ្រោះបន្ទាន់​។​ចំណែក​រថយន្ត​ត្រូវបាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ស្រុក​ព្រះនេត្រព្រះ​ប​ញក​ជូនទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕S/

​រូបថត​៖​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌា​បើក​ជែង​និង​រថយន្ត​១​គ្រឿង​ទៀត​រួច​ធ្លាក់​ស្នាមភ្លោះ​របួស​មនុស្ស​ធ្ងន់​ស្រាល​៤​នាក់​(​រូប ៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម