តំណាងរាស្ត្រះ “ជនសកម្មនៅតាម​ភូមិ ឃុំត្រូវកសាងសមាជិកនៅ​មូលដ្ឋានរបស់ខ្លួននិងតាមដាន​សកម្មភាពរបស់បក្សផ្សេងៗ ដើម្បី​ វាយបកតបិវញ”

206
ចែករម្លែក

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅទីស្នាក់ការគណបក្សក្រុងបាត់ដំបងកាលពីពេលថ្មីៗកន្លងទៅនេះលោក ងិន ឃន តំណាងរាស្ត្រមណ្ឌលបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងមានប្រសាសន៍ណែនាំថា “ជនសកម្មនៅតាមភូមិ ឃុំត្រូវកសាងសមាជិកនៅមូលដ្ឋានរបស់ខ្លួនបន្ថែមទៀតនិងតាមដានសកម្មភាពរបស់បក្សផ្សេងៗដើម្បីវាយបកឱ្យបានទាន់ពេលវេលា”។

ប្រសាសន៍ណែនាំរបស់លោក ងិន ឃនណែនាំទៅលើជនសកម្មនេះក្នុងឱកាសកិច្ចប្រជុំ
បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកាឆ្នាំ២០១៩និងលើកទិសដៅអនុវត្តបន្តរបស់គណៈ
កម្មាធិការគណបក្សប្រជាជនក្រុងបាត់ដំបង។

លោក ផេង សិទ្ធី ប្រធានគណបក្សក្រុងបាត៎ដំបងបានលើកឡើងពីសមិទ្ធផលដែលសម្រេចបានជាច្រើនមានការងារចុះអំណោយមនុស្សធម៌ ការងារផ្សព្វផ្សាយវេទិកាសាធារណៈនៅតាមសង្កាត់ទាំងដប់របស់ក្រុងព្រមទាំងជួយដោះស្រាយបញ្ហាកង្វល់និងសំណូមពរមួយចំនួនដែលពួកគាត់ជួបប្រទះនៅក្នុងមូលដ្ឋានដោយចំណាយថវិកាអស់រាប់រយលានរៀលក្នុងនោះមានថវិការបស់លោកប្រធានក្រុមការងារចុះជួយក្រុងផងដែរ។

ចំណែកលោកសៀង ស៊ុត ថងតំណាងរាស្ត្រមណ្ឌលបាត់ដំបងនិងជាប្រធានក្រុមជនសកម្មក្រុងបាត់ដំបងបានធ្វើការកោតសរសើរដល់ជនសកម្មទាំងអស់ដែលអនុវត្តទទួលបានជោគជ័យច្រើនប៉ុន្តែមិនត្រូវមោទនភាពពេកទេត្រូវបន្តពង្រឹងនិងពង្រីក និងអូស​ទាញ​សមាជិកគណបក្សផ្សេងទៀតឱ្យចូលមករួមរស់ជាមួយគណបក្សប្រជាជនក្រុងបន្តទៀត។

ម៉្យាងទៀតជនសកម្មត្រូវក្តាប់ឱ្យបាននូវការឃោសនារបស់គណបក្សដទៃហើយធ្វើការវាយបកវិញឱ្យទាន់ពេលវេលា។

ដោយឡែកលោកឡេង ប៉េងឡុងអគ្គលេខាធិការរដ្ឋសភាជាតិនិងជាប្រធានក្រុមការងារចុះជួយសង្កាត់វត្តគរនិងអូរម៉ាល់បានលើកឡើងពីភាពបរាជ័យរបស់ទណ្ឌិតសម រង្សីដែលមានមហិច្ឆិតាធ្វើរដ្ឋប្រហារទម្លាក៎ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងជេរប្រមាថដល់ព្រះមហាក្សត្រថាជាអាយ៉ងដែលមានគម្រោងធ្វើនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

ចុងបញ្ចប់លោកងិន ឃនប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងបានធ្វើការបូកសរុបថានៅក្នុងសង្កាត់មួយចំនួនចៅសង្កាត់ ជំទប់ទី១និងស្មៀនមានការឈ្លោះប្រកែកគ្នា ដើម្បីដណ្តើមផលប្រយោជន៍។រឿងរ៉ាវនេះមិនគួរឱ្យកើតមានឡើងទេត្រួវសាមគ្គីគ្នាធ្វើការបម្រើប្រជាពលរដ្ឋតាមរយះសេវាសាធារណៈដោយមិនត្រូវប្រកាន់បក្ខពួក។ បើអ្នកណាមកមុនត្រូវធ្វើឱ្យមុនហើយមិនត្រូវយកលុយលើសពីការកំណត់របស់រដ្ឋបាលក្រុងឡើយ។

លោកប្រធានក្រុមបានបន្តថាចំពោះការងារចុះឈ្មោះបោះឆ្នោតឬការងារធ្វើប័ណ្ណសមាជិកគណបក្សត្រួវធ្វើឱ្យទាន់ពេលវេលា៕B/