មន្ត្រី​សង្គមកិច្ច​!​ប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ក្មេងស្រី​ខេត្ត​ចន្ទ​បុរី​

202
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក ភឿន ភ័​ណ្ឌ មន្ត្រី​ក្រសួង​សង្គមកិច្ច អ​តី​យុទ្ធជន និង យុវនីតិសម្បទា ដែល​បានរួម​ដំណើរ​ជាមួយ​គណៈប្រតិភូ​ទស្សន​កិច្ច​នៅ​ប្រទេស ថៃ បាន​ប្រាប់ រស្មី​កម្ពុជា ពី​ប្រទេស ថៃ ថា “ ដូចដែល​បានគ្រោង​ទុក នៅ​ថ្ងៃ​ដំបូង នៃ ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈប្រតិភូ​កម្ពុជា ទៅកាន់​ប្រទេស​ថៃ​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​សុវត្ថិភាព​ជនរងគ្រោះ ងាយ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស គឺ​មជ្ឈមណ្ឌល​ក្មេងស្រី ក្រេ​ត​ត្រាក់​កាន ខេត្ត ចន្ទ​បុរី ។ គណៈប្រតិភូ​បាន​ជួបពិភាក្សា​ជាមួយ​ភាគី ថៃ អំពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សំចត​នៅ ប៉ោយប៉ែត ដោយ​ភាគី​កម្ពុជា ស្នើ​សុំឱ្យ​ភាគី ថៃ​ជួយ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ហើយ​ផ្តល់​មន្ត្រី​ជំនាញ ដើម្បី ហ្វឹកហាត់​ដល់​មន្ត្រី​កម្ពុជា ក្នុងការ​គ្រប់គ្រង​មជ្ឈមណ្ឌល​នោះ “ ។

​លោក​ភឿន​ភ័​ណ្ឌ​បាន​បន្ថែមថា​បន្ទាប់ពី​បាន​ពិភាក្សា​ការងារ​គណៈប្រតិភូ​ក៏បាន​អញ្ជើញ​ទស្សនកិច្ច​តាម​ជំនាញ​នីមួយៗ នៃ មជ្ឈមណ្ឌល​ក្មេងស្រី​នោះ មាន​ជំនាញ កាត់ដេរ ជំនាញ​ធ្វើ​នំ សិប្បកម្ម​ដោយ​ដៃ ម៉ាស្សា កែ​សម្ផស្ស និង ត្បាញ​។​

​គប្បី​រំលឹកថា​តាម​ការគ្រោងទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ លោក ញ៉ឹក វណ្ណា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​មាន​មាស​ភាព​មន្ត្រី​ក្រសួង​សង្គមកិច្ច​ក្រសួង​សេដ្ឋកិច្ច​ក្រសួងការបរទេស​ក្រសួងសុខាភិបាល​ក្រសួង​ការងារ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​អភិបាលខេត្ត​បន្ទាយមានជ័យ ។​

​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈប្រតិភូ​អន្តរក្រសួង​នាពេលនេះ គឺ​ដោយសារ កម្ពុជា និង ថៃ បាន​ព្រមព្រៀងគ្នា​ហើយ​ថា​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ​នឹង​ចាប់ផ្តើម​សាងសង់​មជ្ឈមណ្ឌល​សំចត​មួយ​នៅ​ប៉ោយប៉ែត​សម្រាប់​សង្គ្រោះ​និង​ផ្តល់​សេវា​ដល់​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​១​លាន​ដុល្លារ​អាមេរិក​ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល ថៃ ដើម្បី ជា​ចំណងដៃ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ៕S/

  • ចំណងជើង​រូបៈ ជំនួប​ពិភាក្សា​ការងារ​រ​វា​គណៈប្រតិភូ​កម្ពុជា និង ភាគី ថៃ ស្តីពី​ការសាងសង់ និង គ្រប់គ្រង​មជ្ឈមណ្ឌល​សំចត នៅ ប៉ោយប៉ែត ( ជំនួប នៅ​ថៃ

General

ទីតាំងផ្សាយពាណិជ្ជកម្ម