ជិះ​ម៉ូតូ​ឆ្ល​ផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​រងរបួស​ធ្ងន់​នៅ​ក្រុង​ស្វាយរៀង​

284
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ ​ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ ន​ដែល​ហេតុការណ៍​ខាងលើនេះ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​ព្រឹក​ថ្ងៃទី​៣​ ខែធ្នូ​ឆ្នាំ​២០១៩ រវាង​រថយន្ដ និង ម៉ូតូ ( ទិសដៅ​ផ្ទុយគ្នា ) លើផ្លូវ​ជាតិ​លេខ ០១ ចន្លោះ​Km​លេខ ១៣១/១៣២ ស្ថិត​ក្នុងភូមិ ស្វាយ​តឿ សង្កាត់ស្វាយ​តឿ ក្រុងស្វាយរៀង។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​រថយន្ដ បង្ក​ម៉ាក​Starex ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AE ៧៩៨០ បើកបរ​ដោយ​ឈ្មោះ មាន សុធី ភេទ ប្រុស អាយុ ២៦ មុខរបរ យោធា រស់នៅ​ភូមិ ៨ សង្កាត់ បឹងកក់​១ ខ័​ណ្ឌ ទួល​គក រាជធានី ភ្នំពេញ បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ដ​ខូចខាត​ស្រាល ។​

​ប្រភព​ដដែល​បាន​បន្តថាៈ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​គុប​ជ្រុង ពណ៌ ទឹកប៊ិច គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ នង សាល​កុល ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ កញ្ចែ​ត ឃុំ ស្វាយ​រំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ម៉ូតូ​បើក​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់ ។ មូលហេតុ អ្នកបើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។ ចំពោះ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង ។​

​ដោយឡែក​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម