សមត្ថកិច្ច​ខណ្ឌដង្កោ​ឃាត់​មនុស្ស​៤​នាក់​ដកហូត​ម៉ូតូ​៣​គ្រឿង​នឹង​ថ្នាំ​ញៀន​មួយចំនួន

225
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការ​ខណ្ឌដង្កោ​ដែល​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក​វរសេនីយ៍ឯក ជឹម ស៊ី​ថា អធិការ​ខណ្ឌ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​នឹង​ជួញដូរ​ថ្នាំញៀន ដោយ​ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន​:​តេ​លា យីហោ​ឫស្សី​សាញ់​ផ្លូវ​បេតុង​៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​បានឲ្យដឹង​ថា ជនសង្ស័យ​ចំនួន​០៤​នាក់​ដែល​ឃាត់ខ្លួន​ទី ១/​ឈ្មោះ ង៉ាន់ ដែ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២.​ឈ្មោះ ឌិន ចាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣.​ឈ្មោះ អ៊ុ សុចិ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​បរ​មិន​ពិតប្រាកដ ៤​ឈ្មោះ រ៉េត ថា​រិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ហើយ​អ្នក​ទាំង​៤​ស្នាក់នៅ​ផ្ទះជួល ភូមិ​តា​ឡី សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បន្តថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ​លោក​អធិការ​ខណ្ឌ​បាន​ដឹកនាំ​កម្លាំងចម្រុះ ធ្វើការ​ស្រាវ ជ្រាវ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន​:​តេ​លា យីហោ​ឫស្សី​សាញ់​ផ្លូវ​បេតុង​៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​នឹង​ម៉ូតូ​៣​គ្រឿង រួមជាមួយ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន នឹង​ថ្នាំញៀន​មួយចំនួន យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម