មន្ត្រី​បក្ស​ថា មាន​ថ្ងៃ​២​ធ្នូ​១៩៧៨ នាំ​ឲ្យ​មាន​ថ្ងៃ​៧​មករា ហើយ​នាំ​ឲ្យ​សុខសន្តិភាព ការអភិវឌ្ឍន៍​ដល់​សព្វថ្ងៃនេះ​

266
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មាន​ថ្ងៃ​២​ធ្នូ​១៩៧៨ នាំ​ឲ្យ​មាន​ថ្ងៃ​៧​មករា ហើយ​នាំ​ឲ្យ​សុខសន្តិភាព ការអភិវឌ្ឍន៍​ដល់​សព្វថ្ងៃនេះ​។ នេះ​បើតាម​ថ្លែង​ក្នុង​ពិធី​មី​ទិ្ទ​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២​ធ្នូ ឆ្នាំ​១៩៧៨ និង​២​ធ្នូ​ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កាលពី ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក អ៊ុ រាត្រី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ន​និង​ជា​អភិបាលខេត្ត​បាន​អាន​សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណ​រិ​ស្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​បានបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ថ្ងៃទី ២​ធ្នូ គឺជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​សំខាន់បំផុត ចំពោះ​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើងវិញ​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ព្រោះថា​មាន​ថ្ងៃ​២​ធ្នូ ទើប​មាន ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ ដែល​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាជន​ឲ្យ​រួច​ផុតពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ​ទេ ។​តែ​រណសិរ្ស​២​ធ្នូ នៅបាន​ជួយ​ស្តារ កសាង​និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​នៅ​ទូទាំងប្រទេស​។​

​លោក គោ​ស៊ុ សារឿ​ត សមាជិក​គណៈ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​អ្នកតំណាងរាស្ត្រ បាន​ថ្លែងថា ក្នុងនាម​គណបក្ស​ថ្នាក់កណ្តាល​និង​គណបក្ស​ខេត្ត អង្គការ​មហាជន កងកម្លាំងប្រដាប់អាវុធ យុវជន យុវនារី​ក្នុង​ខេត្ត​នឹង​បន្ត​លើកកម្ពស់​ស្មារតី​ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង ប្រកាន់​ភ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​ឲ្យ​បាន​កាន់តែ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​៕ ល​