ចំការ​អំពៅ​២២​ហិកតា​នៅ​ស្រុក​ស្វាយទាប ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​

329
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ចំការ​អំពៅ​ចំនួន​២២​ហិកតា​របស់​ក្រុមហ៊ុន​មួយ នៅ​ស្រុក​ស្វាយទាប ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្ទើរ​អស់ទាំង​ស្រុង ហើយ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា មាន​មនុស្ស​លួច​ដុត​។ ករណី​ភ្លើង​ឆេះ​ចំការ​អំពៅ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​សុផាត​សំណាង ដែល​ស្ថិតនៅ​ចំណុច​ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​មាន​រយៈពេល​ជាង​២​ម៉ោង ចាប់ពី​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច រហូតដល់​វេលា​ម៉ោង​៨ និង​៥៩​នាទី​យប់ ទើប​ពន្លត់​បាន​រលត់​។ បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​បា​ឲ្យ​ដឹងថា មូលហេតុ​មាន​ជន​មិន​ស្គាល់មុខ​លួច​ដុត​។​

​បន្ទាប់ពី​សមត្ថកិច្ច​ចុះទៅពិនិត្យ​កន្លែងកើតហេតុ កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម សហការ​ជាមួយ​នគ​បាល​វរៈ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ព្រៃ​តា​អីចុះ​ស្រាវជ្រាវ ដើម្បី​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា អំពៅ​ដែល​ឆេះ​ទាំង​២២​ហិកតា​នោះ ត្រូវ​កាប់​ប្រមូល​ផល​នៅ​ថ្ងែ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ដោយ​ក្រុមហ៊ុន​បាន​យក​រថយន្ត​ធុន​ធំ​មក​ដាក់​នៅក្បែរ​ចំការ​អំពៅ សម្រាប់​ត្រៀម​ដឹក​អំពៅ​ចេញទៅ​ក្រុម​ហ៊ុម​ស្ករអំពៅ​មួយ នៅ​ប្រទេស​វៀតណាម​៕ ល​