សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​និង​ប៊ូ​យ៉ុង​គ្រុប​ចុះ​អនុស្សរណៈ​យោគយល់​គ្នា

393
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) និង​ប៊ូ​យ៉ុង​គ្រុប​របស់​កូរ៉េ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​គាំទ្រ​និង​ធ្វើ​សកម្មភាព​មនុស្សធម៌​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ធ្វើឡើង​រវាង​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ TYDA លោក ហ៊ុន ម៉ា​ណែ​ត និង​ទីប្រឹក្សា​ប៊ូ​យ៉ុង​គ្រុប លោក ស្ហ៊ី​ន ហ៊ី​យុន ស៊ុ​ក កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ​នេះ ក្នុង​រាជធានី​ភ្នំពេញ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា គឺ​បានបង្ហាញ​នូវ​ការគាំទ្រ និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ TYDA ដែលមាន​បេសកកម្ម​នៅក្នុង​ការបន្ត​ផ្ដល់នូវ​ការពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដោយ​សហការ និង​គាំទ្រ​ដោយ​ក្រសួងសុខាភិបាល អង្គការ​ដៃគូ និង​សប្បុរសជន​ជាច្រើន​។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នោះ មិន​ត្រឹមតែ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល រដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ផ្ដល់​ទាំង​ស្នាមញញឹម និង​ក្តី​ស​ង្ឃឹ​សម្រាប់​គ្រួសារ​គាត់​ទាំងមូល​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ប៊ូ​យ៉ុង​គ្រុប ដែលមាន​ទំនុកចិត្ត​នៅក្នុង​ការបណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួមចំណែក​ផ្ដល់នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។

​ចំណែក​លោក ស្ហ៊ី​ន ហ៊ី​យុន ស៊ុ​ក បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ទស្សនៈវិស័យ និង​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូ ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​TYDA ក្រុមហ៊ុន​ប៊ូ​យ៉ុង​គ្រុប​បាន​ចាប់អារម្មណ៍ និង​មាន​ទឹកចិត្ត​ចូលរួម​សកម្ម ភាព​មនុស្សធម៌​ជាមួយ​TYDA ដើម្បី​ជួយសង្គ្រោះ និង​ផ្ដល់​ស្នាមញញឹម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្ដល់សេវា​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​គិតថ្លៃ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម