ក្រុង​ម៉ានីល​បើក​អាកាសយានដ្ឋាន​ឡើងវិញ ក្រោយ​ព្យុះ​សម្លាប់​មនុស្ស​៤​នាក់​និង​ជម្លៀស​មនុស្ស​កន្លះ​លាន​

308
ចែករម្លែក

​ហ្វីលីពីន បាន​បើក​ដំណើរការ​អាកាសយានដ្ឋាន​ធំ​របស់​ខ្លួន​ឡើងវិញ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ នៅពេល​ព្យុះ​ឈ្មោះ កា​មមូរី តំរង់​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​បាន​សម្លាប់​​មនុស្ស​យ៉ាង​តិច​៤​នាក់​និង​បាន​បង្ខំ​អោយ​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​ភៀសខ្លួន​។​

​អាកាសយានដ្ឋាន នី​ណ​យ អា​គីណូ បាន​បើក​ដំណើរការ​ឡើង​វិញ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​អនុញ្ញាត​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​នាំ​យន្តហោះ​របស់គេ​មក​កាន់​ទីក្រុង​ម៉ានីល​​វិញ ហើយ​ប្រតិបត្តិ​ការហោះហើរ​ធម្មតា​បាន​បាន​បន្ត​នៅ​ម៉ោង​១១​ព្រឹក​។​

​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​ក៏បាន​លុបចោល​ការងារ​រដ្ឋ​នៅ​ក្រុង​ម៉ានីល កន្លែង​ដែល​សាលារៀន​បាន​បិទទ្វារ​នៅពេល​ព្យុះ​វាយប្រហា​រកោះ​លូ​ហ្សុន​។​ផ្សារ​ហ៊ុន​និង​ហិរញ្ញវត្ថុ​​ក៏​បាន​បើក​ដំណើរការ​វិញ​ដែរ​។​

​សូមបញ្ជាក់​ថា មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​ត្រូវបាន​ជម្លៀស​នៅពេល​ព្យុះ​វាយប្រហារ​កោះធំ​លូ​ហ្សុន​នៅ​មុន​ពាក់កណ្តា​លយប់​ថ្ងៃ​ចន្ទ​ដោយ​នាំ​មក​ខ្យល់​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​​មុន​ខ្យោយ​កម្លាំងក្រោយ​វា​បានប​ក់​កាត់​ខេត្ត​ជាច្រើន​។​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បន្ត​ដល់​ព្រឹក​ថ្ងៃ​ពុធ​នៅក្នុង​រដ្ឋធានី​និង​បណ្តា​ខេត្ត​។​

​ព្យុះ​នេះ​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​ចាកចេញ​ពី​ហ្វីលីពីន​ហើយ​តម្រង់​ទៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​៕​ដោយ​៖​វាសនា​

ពួក​អ្នក​ភូមិ​រើកកាយ​យក​របស់របរ​ដែល​បន្សល់ទុក​ពីការ​វាយប្រហា​ររបស់​ព្យុះកាម​មូរី កាលពី​ថ្ងៃ​៣​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម