ឥណ្ឌា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​តម្លៃ​២​ពាន់​លាន​ដុល្លារ ជាមួយ​អាម៉េរិក​

923
ចែករម្លែក

​កងទ័ពជើងទឹក​ឥណ្ឌា​បាន​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ដាក់ជំនួស​ឧទ្ធម្ភាគចក្រ​យោធា​ចាស់ៗ​ដែល​ប្រើ​អស់​ជាច្រើន​ទសវត្សរ៍​ដែល​ខ្លួន​បាន​ទទួល​កាលពី​ឆ្នាំ​១៩៧៨ ។​

​ឥណ្ឌា​និង​សហ​អាម៉េរិក​ទំនងជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ Romeo ច្រើន​គ្រឿង​ដែល​មាន​ទឹកប្រាក់​សរុប ២​ពាន់​លាន​ដុល្លារ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​​នេះ បន្ទាប់​ពី ឧត្តនា​វី កា​រ៉ា​ម​បៀ ស៊ី​ង បាន​និយាយថា កិច្ចសន្យា​ចុងក្រោយ​ជិត​រួចរាល់​ហើយ​។​

​លោក កា​រ៉ា​ម​បៀ ស៊ី​ង បាន​និយាយថា​”​លិខិត​ទទួល​ពី​សហរដ្ឋ​អាម៉េរិក​សម្រាប់​ឧទ្ធម្ភាគចក្រ​MH-60R ចំនួន​២៤​គ្រឿង​គឺ​នៅ​ទី​នេះ​ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​រំពឹង​​ថា​នឹង​ចុះហត្ថលេខា​ឆាប់ៗ​នេះ​។​

​ឥណ្ឌា​និង​សហរដ្ឋ​អាម៉េរិក​បាន​ធ្វើការ​ចរចា​ចាប់តាំងពី​ខែ​មេសា​ឆ្នាំនេះ ហើយ​គេ​រំពឹង​ថា​ពួកគេ​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ទំនាក់ទំនង​ការពារជាតិ​របស់​ពួកគេ​ទាំង​ស្រុង​នៅ​​ក្នុងអំឡុងពេល​កិច្ចចរចា​ឥណ្ឌា​-​អាម៉េរិក នៅ​ថ្ងៃទី​១៨​ខែ​ធ្នូ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ ដោយ​៖​សុខា​/sn

​ឥណ្ឌា​និង​អាម៉េរិក​ទំនងជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ច្រើន​គ្រឿង​សរុប​២​ពាន់​លាន​ដុល្លារ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម