រដ្ឋបាលខេត្ត​បាត់ដំបង​ជួប​ជាមួយ​ក្រុមគ្រូពេទ្យ​អង់គ្លេស​២​ក្រុម​​ ដែល​មក​ឈ្វេងយល់​ការងារ​របស់​សុខា​ភិ​បាល​ខេត្តបាត់ដំបង​

316
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​៣ ​ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​បាត់ដំបង​​បានអនុញ្ញាត​ឱ្យ​ក្រុមគ្រូពេទ្យ​អង់គ្លេស​២​ក្រុម​ចូលជួប​សម្តែង​ការ​គរ​សមនិង​ឈ្វេង​យល់​ការងារ​របស់​ការងារ​សុខាភិបាល​ខេត្ត​បា​ដំបង ​ដែល​កំពុង​បំពេញ​ការងារ​នាពេល​បច្ចុប្បន្ន​ក្រោម​អធិបតីភាព​​លោក​ងួន រត​នះ​អភិបាលខេត្ត​និង​លោក​តាក់ សីលា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​និង​ប្រតិភូ​ក្រុមគ្រូពេទ្យ​ទាំងសងខាង​។​

គួរ​បញ្ជាក់ថា ​ក្រុមគ្រូពេទ្យ​អង់គ្លេស​ទាំងពីរ​ក្រុម​នេះ​រួមមានៈ អង្គការ​ប្រែក្លាយ​សុខ​មាល​
​ភាព​កម្ពុជា (THC)​និង​ក្រុមគ្រូពេទ្យ​(Daisy Chan)​ដែលមាន​ជំនាញ​ផ្សេងៗ​គ្នា។​

គោលបំណង​របស់​ក្រុមគ្រូពេទ្យ​អង់គ្លេស​​ទាំងពីរ​ក្រុម​នេះ​គឺ​ដើម្បី​សិក្សា​ពី​ការខ្វះខាត និង​តម្រូវការ​របស់​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង និង​ចូលរួម​បន្ត​ជួយ​បន្ថែមទៀត​។​ តំណាង​គ្រូពេទ្យ​អង្គការ​ប្រែក្លាយ​សុខ​មាល​ភាព​កម្ពុជា​បាន​ជម្រាបជូន​លោក​អភិបាលខេត្ត​ថា ​ក្រុមការងារ​របស់លោក បាន​ចុះមក​ធ្វើ​សកម្មភាព​មនុស្សធម៌​ពិសេស​វិស័យ​សុខា​ភិ​បាល​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១២-២០១៩ មាន​រយៈពេល ៨​ឆ្នាំ​មកហើយ និង​បន្ត​ជួយ​បន្ថែមទៀត​រាល់​តម្រូវកា​រ​ចាំបាច់​របស់​មន្ទីរ​​ពេទ្យ​ខេត្តបាត់ដំបង​។​

ចំណែក​ក្រុមគ្រូពេទ្យ​ទើប​មក​ថ្មី​(Daisy Chan) ក៏បាន​ជម្រាប​លោក​អភិបាលខេត្ត​ផងដែរ​ថា​ដោយ​ក្រុម​របស់លោក​ចុះមក​សិក្សា​ភាព​កង្វះខាត​បរិក្ខា​ពេទ្យ សិក្សា​ពី​ជំងឺ​ថ្មីៗ​ដែល​កើត​លើ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ព្រមទាំង​យកទៅ​សិក្សា​ស្វែងយល់​សុមា​ល​ភាព​ទូទៅ ពិសេស​ពី​តម្រូវការ​នៃ​ការ​បង្កើត​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​កុមារ នាពេល​បច្ចុប្បន្ន​និង​បន្ត​ចុះជួយ​តាម​តំរូវការ​ចាំបាច់ ​របស់​មន្ទីរពេទ្យ​ផងដែរ​។​

លោក ​ងួន រតនៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​អង់​គ្លេ​ស​ទាំងពីរ​ក្រុម​ដែល​បាន​ចុះ​មកជួយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង​ក្នុងនាម​មនុស្សធម៌ តាម​គ្រប់​មធ្យោបាយ​ដើម្បី​សុមា​ល​ភាព​ប្រជា​ពលរដ្ឋ​កម្ពុជា​និង​បាន​ចូលរួម​ធ្វើឱ្យ​មន្ទីរពេទ្យ​ខេត្ត​មាន​ឧបករណ៍​ទំនើប​ទាន់សម័យ​សម្រាប់​ជួយ​ស្រោចស្រង់​អាយុជីវិត​ប្រជាជន​បានជា​សះស្បើយ​ឆាប់រហ័ស​ហើយ​មិនបាច់​ចំណាយ​ថវិកា​ខ្រើន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំ​ឬ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម