រថយន្ត​កុង​តឺ​ន័របុក​រថយន្ត​តួ​រី​ស ខ្ទេច​ខ្ទីអស់​មួយ​ចំហៀង​ តែ​សំណាងល្អ​គ្មាន​អ្នករបួស​

360
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ/​ព្រះ​សីហ​នុ ៖ រថយន្ត​កុង​តឺ​ន័របើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ចង្កូតមក​បុក​រថយន្ត​តួ​រី​ស បង្កឲ្យ​រថយន្ត​តួ​រី​ស​ខូចខាត​យ៉ាងដំណំ ហើយ​បន្ត​ក្រឡាប់ធ្លាក់ចូល​ប្រឡាយ​នៅ​ចំណុច​ចម្ការ​ដូងប្រេង តែ​សំណាងល្អ​មិនមាន​ជនរងគ្រោះ​។​

​ករណីនេះ​កើតឡើង​នៅ​ចន្លោះ​គីឡូ ១៦០-១៦១​ ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​១​យប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤​ខែ ធ្នូ ឆ្នាំ​២០១៩​។​

​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង រវាង​រថយន្ត​កុងតឺន័​រ​ពណ៌​បៃតង មាន​ផ្លាក​លេខ​ភ្នំពេញ ៣E-៦៤៤២​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​​ អ្នក​បើ​កបរ​(​រត់គេចខ្លួន​) និង​រថយន្ត​តួ​រី​ស Sumyong​ពណ៌​បៃតង​ពាក់​ផ្លាក​លេខ​ព្រះសីហនុ ២A៩៨៨៣​មាន​ទិសដៅ​ផ្ទុយគ្នា អ្នកបើកបរ​ឈ្មោះ ឈឿន ប្រុស ភេទប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​កុង​តឺ​ន័​រ​រេ​ចង្កូត​ទៅខាង​ឆ្វេង​ផ្លូវ​ក៏បាន​ទៅ​ប៉ះ​នឹង​ង​រថយន្ត​Sumyong​ពី​ចំហៀង​ខាងឆ្វេង ដោយ​រថយន្ត​កុងតឺ​ន័​រ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ចម្ការ​ដូងប្រេង​ប​ណ្ដា​ល​ឲ្យ​ក្រឡាប់​និង​ធ្វើឲ្យ​បាក់​របាំង​បង្គោល​ថ្ម​ចំណោត​១​ដើម ​បង្គោល​សម្គាល់​លូ​២​ដើម​ ចំណែក​រថយន្ត​Sumyong​ក៍រង​កា​ខូចខាត​ដែរ ប៉​ន្តែ​ពុំមាន​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កា​ពារ​កន្លែងកើតហេតុ​និង​ប្រមូល​វត្ថុតាងយកទៅ​រក្សាទុក​បណ្តោះអាសន្ន ដើម្បី​បន្តនីតិ​វិធី​ច្បាប់​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម