ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក ទៅលើយានយន្ត​គ្រប់ប្រភេទ នៅខេត្តព្រះសីហនុ

271
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់​សាធារណៈ បានសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅលើយានយន្តគ្រប់ប្រភេទ នៅបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកក្បាលឆាយសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពី ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ ។

ជាលទ្ធផល ៖
១/ផាកពិន័យ រថយន្តធុនធំ ចំនួន ២០គ្រឿង
. គ្មានផ្លាកលេខ ០២គ្រឿង
. សំបកកង់ខូចគុណភាព ០៦ គ្រឿង
. មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ១០គ្រឿង
. មិនមានឯកសារដើម ០២គ្រឿង
២/ផាកពិន័យ រថយន្តធុនតូច ចំនួន២៩គ្រឿង
. គ្មានបណ្ណ័បើកបរ ១៨គ្រឿង
.ផ្លាកលេខខូចបាក់ ០១គ្រឿង
. មិនមានឯកសារដើម ០៣គ្រឿង
. មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ០៧គ្រឿង និងបានណែនាំអ្នកបើកបរយាន្តយន្តទាំងអស់អោយចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយត្រូវបំពេញបន្ថែមរាល់ចំណុចខ្វះខាតដែលនគរបាលរកឃើញនិងដាក់ពិនយ័ថ្ងៃនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម