យន្តហោះ​ប្រភេទ C ៩១៩​របស់​ប្រទេស​ចិន​បាន​ត្រូវគេ​បញ្ជា​ទិញ ៨១៥ គ្រឿង​

1270
ចែករម្លែក

​ពេល​ថ្មីៗ​នេះ លោក​អ៊ូ ក្វាង​ហួយ អគ្គ​វិស្វករ​ឌី​ហ្សែ​ន​យន្តហោះ​ប្រភេទ C ៩១៩ របស់​ប្រទេស​ចិន បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ថា​យន្តហោះ ៩១៩ នេះ​បាន​ត្រូវ​អតិថិជន​ក្នុងស្រុក ចំនួន​២៨ បញ្ជា​ទិញ​បាន ៨១៥​គ្រឿង ។ នៅពេល​ខាងមុខ​ប្រទេស​ចិន នឹង​បន្ត​ផលិត​យន្តហោះ​ធំ ជាង​៩១៩​ដូចជា យន្តហោះ​ប្រភេទ​៩២៩​ជាដើម ។​
​ ​
​លោក​បន្តទៀតថា សព្វថ្ងៃ វិស្វករ​ចិន​កំពុង​សាកល្បង​យន្តហោះ​ទី ១ ដោយ​យក​ទឹក​ជំនួស​អ្នក ដំណើរ ដើម្បី​ដាក់​លើ​កន្លែង​អង្គុយ​លើ​យន្តហោះ និង​វិភាគ​ចំពោះ​ការប៉ះពាល់​ចំពោះ​ការ ហោះហើរ ដែល​បណ្តាលមកពី​កន្លែង អង្គុយ​របស់​អ្នកដំណើរ​លើ​យន្តហោះ ។ នៅពេល​ខាងមុខ​គេ​នឹង​បន្ត សាកល្បង​វិស័យ​ផ្សេងៗ ដើម្បី​ធានា​ឱ្យ​យន្តហោះ ថ្មី​ហោះហើរ​ដោយមាន​សុវត្ថិភាព ។​

​លោក​សង្កត់ធ្ងន់ថា សព្វថ្ងៃ​យើង បាន​លើក​សំណើសុំ​អំពី​ការហោះហើរ EASA ទ្វៅ​បី​អឺរ៉ុប​ហើយ បាន​សាកល្បង​ហោះហើរ​២​លើក​។ ក្រៅពីនេះ​យន្តហោះ​ធំ​របស់​ប្រទេស​ចិន​ក៏បាន​ទទួល សមិទ្ធផល​ថ្មី​ជា ច្រើន​ទៀត​។​សព្វថ្ងៃ​យើង​កំពុង​ទទួល​ការ ពិនិត្យ​រួម​ពី​ស្ថាប័ន​អាកាសចរណ៍ ស៊ីវិល ចិន​និង​អាជ្ញាធរ​គ្រប់គ្រង​ការហោះហើរ ទ្វីបអឺរ៉ុប​ដើម្បី​ធានា​ឱ្យ​យន្តហោះ​របស់ យើង​ហោះហើរ ដោយ​ជោគជ័យ​និង​មាន​សុវត្ថិភាព ៕ ដោយ​គួ​ជី​ង​តាន​(​ស៊ីន​ហួ​ចិន​)