ញាក់សាច់​! អ្នកសុំទាន​សម័យ​ឌីជីថល​ប្រើ​សុទ្ធតែ QR Code

4935
ចែករម្លែក

​តើ​អ្នកណាខ្លះ​ធ្លាប់​និយាយថា “​អត់លុយ​រាយ​” ឬ “​អត់លុយ​ជាប់​ខ្លួន​” នៅពេល​អ្នកសុំទាន​សុំ​លុយ អ្នក​? បើ​មិន​ធ្លាប់​ខ្លួនឯង​ទេ ក៏​ប្រហែលជា​ធ្លាប់​ឮ​គេ​និយាយ​ដែរ​។ ហើយ​កន្លងមក​ក៏មាន​គេ និយាយ​លេងសើច​ដែរ​ថា អ្នកសុំទាន​សម័យថ្មី​មាន​លុយរាយ​សម្រាប់​អាប់​កុំ​ភ័យ​រឿង​គ្មាន លុយរាយ​។​
​ ​
ទោះបីជា​ការនិយាយ​លេងសើច​នោះ​ជាការ​ពិតមែន​ក៏ដោយ ក៏​មិនទាន់ សាហាវ​ដូច​អ្នកសុំទាន កាលី​ប​ក្នុងសម័យ​ឌីជីថល​ដែរ ដោយពេល​នេះ​អ្នក​មិនអាច​ប្រកែក​បាន​ទៀតឡើយ ព្រោះ​អ្នក សុំទាន​សម័យ​ឌីជីថល​ប្រើ​សុទ្ធតែ​បច្ចេកវិទ្យា​ស្គែ​ន QR Code ប្រសិនបើ​អ្នក​និយាយថា​គ្មាន លុយរាយ ឬ​គ្មាន​លុយ​ជាប់​ខ្លួន​។​
​ ​
តួយ៉ាង​ក្រោយ​មានការ​ប្រើប្រាស់​ការទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​ក្នុងចំណោម​អ្នកសុំទាន នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១៧ អ្នកសុំទាន​ជនជាតិ​ចិន​វ័យ​ចំណាស់​ម្នាក់ទៀត​កំពុង​បង្ក​ការ​ភ្ញាក់ ផ្អើល​ពេញ​បណ្ដាញ​អ៊ីនធឺណិត​។
​ ​
​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ ហ្វា​ហ្ស៊ី​ល អៀ​វែ​ន (Fazil Irwan) បាន​បង្ហោះ​ចែករំលែក​បទ ពិសោធន៍ ដែល​មិត្តភក្តិ​របស់គាត់​ទើបតែ​ជួបប្រទះ​ថ្មីៗ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន​ហើយ​ហ្វេ​ស ប៊ុ​ក​ផូស​នោះ​ត្រូវបាន​ចែករំលែក​តៗ​គ្នា​រហូតដល់​ទៅជា​ង ១៦.០០០ ដង​ចាប់តាំងពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​មក​។​
​ ​
​គាត់​បាន​សរសេរ​រៀបរាប់ថា មិត្តភក្តិ​របស់គាត់​បា​ន​ចេញទៅ​ក្រៅ​ដើម្បី​ស្រស់ស្រូប​អាហារ ពេល​ល្ងាច ហើយក៏​មាន​យាយ​សុំទាន​ម្នាក់​មកសុំ​លុយ​ពួកគេ​។
​ ​
​ដោយ​ព្យាយាម​ដោះសារ​ព្រោះ​មិន​ចង់​ដាក់​ទាន​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ប្រាប់​យាយ​សុំទាន នោះ​ថា នាង​គ្មាន​លុយ​ជាប់​ខ្លួន​ទេ​។ ស្រាប់តែ​ពេលនោះ យាយ​សុំទាន​ឆ្លើយ តប​យ៉ាង​ឡូយ​ថា គ្មាន​លុយ​ជាប់​ខ្លួន​មិន​អី​ទេ ព្រោះ​គាត់​គាត់​មាន QR Code សម្រាប់​ស្គែ​ន ធ្វើឱ្យ​នាង​ស្រឡាំងកាំង និង​នឹក​អស់សំណើច​យ៉ាងខ្លាំង​។ ហើយ​ទីបំផុត នាង​ក៏បាន​ស្គែ​ន QR Code របស់គាត់​ដើម្បីឱ្យ ប្រាក់​ខ្លះទៅ​គាត់​ដោយ​ប្រកែក​មិនបាន​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម