ខ្លា​យ៉ាង​ធំ​រួច​ពី​ដែន​ជម្រក ហើយ​ដើរ​រាប់ពាន់​គីឡូ​ដី​ឆ្លងកាត់​សូម្បី​ផ្លូវ​ហាយវ៉េ

4961
ចែករម្លែក

ខ្លា​ដ៏​ធំ​មួយ​ក្បាល​បាន​ដើរ​ដាច់​សង្វែង​ឆ្ងាយ​បំផុត​នៅ​ប្រទេស​ឥណ្ឌា​បន្ទាប់ពី​វា​ធ្វើដំណើរ​ក្នុង​ចម្ងាយ ដី​រហូតដល់​ទៅ ១.៣០០ គីឡូម៉ែត្រ​ដើម្បី​ស្វែងរក​សត្វ​ប្រមាញ់​ជា​ចំណី ឬ​ស្វែង​រកគ្នា​វា​ដោយ នៅតាម​ផ្លូវ​ដ៏​វែងឆ្ងាយ​នេះ វា​បានសម្លាប់​ជ្រូកព្រៃ​អស់ ២ ក្បាល និង​គោមួយ​ក្បាល​ដើម្បី​បន្តជីវិត​។

​ខ្លា​ញី​អាយុ ២ ឆ្នាំកន្លះ​នេះ​បាន​រត់​រួច​ពី​ដែនជម្រកសត្វព្រៃ​មួយកន្លែង​កាលពី​ខែមិថុនា​បន្ទាប់ពី គេ​បំពាក់​ប្រឡៅ​វិទ្យុ​សម្រាប់​តាមដាន​តម្រុយ​របស់​វា​កាលពី​ប៉ុន្មាន​ខែ​មុន​នោះ​។

​ខ្លា​ដែលមាន​ឈ្មោះថា C1 នេះ​ត្រូវបាន​រក្សាទុក​នៅ​ដែនជម្រកសត្វព្រៃ​មួយ​នៅ​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា (Maharashtra) ភាគ​ខាងលិច ហើយ​ក្រោយ​រត់​ចេញពី​ដែន​ជម្រក​ខាងលើ វា​បាន​ដើរកាត់​ស្រែចម្ការ ផ្លូវ​ហាយវ៉េ និង​សូម្បី​រដ្ឋ​ក្បែរ​ខាង​ទៀតផង​។​

​ការធ្វើដំណើរ​ផ្សងព្រេង​ដាច់​សង្វែង​រយៈពេល ៥ ខែ​នេះ វា​បាន​ពើបប្រទះ​នឹង​មនុស្ស​មួយក្រុម ដែល​កំពុង​រុករក​ចំ​កន្លែង​ដែល​វាស​ម្រាក​ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​រងរបួស​ដោយ សារ​តែ​វា​។​

​ទីបំផុត វា​បាន​ចូលទៅ​ដែនជម្រកសត្វព្រៃ​មួយទៀត​នៅក្នុង​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា​។ ទោះជា​យ៉ាងណា មន្ត្រី​ព្រួយបារម្ភ​ខ្លាច​បាត់​ទំនាក់ទំនង​ជាមួយ​វា ព្រោះ​ប្រឡៅ​របស់​វា​អស់​ថ្ម ៨០% ហើយ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម