លោក កា​ឡូ អែន​សេ​ឡូត​ទី : ក្រុម ណា​ប៉ូ​លី មាន​បញ្ហា​ឥរិយាបថ

4710
ចែករម្លែក

​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) បាន​ចោទប្រកាន់​ក្រុម​របស់លោក​ថា មាន​បញ្ហា ខាង​ឥរិយាបថ បន្ទាប់ពី​ក្រុម​នេះ​ប្រកួត​ចាញ់​ក្រុម​បូ​ឡូ​កណា​( Bologna) ដែល​ស្ថិតនៅ​តំបន់ កាត់ចេញ ហើយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ពួកគេ​បន្ត​ស្ថិតិ​មិនដែល​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​។​
​ ​
ក្លិប​យក្ស​នៅ​ក្របខណ្ឌ Serie A នេះ​កំពុង​ស្ថិតក្នុង​វិបត្តិ​អស់​រយៈពេល​ជាង​មួយខែ​មកហើយ ស្របពេល​ម្ចាស់​ក្លឹប អូ​រ៉េ​លី​អូ ដឺ ឡូ​រិ​នទី​ស (Aurelio De Laurentiis) ដ៏​ចម្រូងចម្រាស​ដែល​បាន ពិន័យ​កីឡាករ​របស់ខ្លួន​ក្នុង​ទឹកប្រាក់​សរុប​២​លាន​ផោន បន្ទាប់ពី​ពួកគេ​បដិសេធ​មិន​ចូល​ជំរុំ ហ្វឹកហាត់ បន្ទាប់ពី​ក្រុម​ណា​ប៉ូ​លី​( Napoli) ប្រកួត​ស្មើ​ក្រុម រៀល ប៊ុល សាល​ប៊ឺ​ក​(Red Bull Salzburg) នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
លទ្ធផល​ស្មើ​១-១ ជាមួយ​ក្រុម​លី​វឺ​ភូ​ល​( Liverpool) បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ពេល​វេលា​ដ៏​ល្អ របស់​ក្រុម​នេះ​ផងដែរ ប៉ុន្តែ​អ្វីដែល​ពួកគេ​ខកចិត្ត​បំផុត​នោះ គឺ​ការ​ដេញតាម​ពីក្រោយ​ក្រុម Bologna ២-១​។​
​ ​
លោក អែន​សេ​ឡូត​ទី អះអាងថា កីឡាករ​របស់លោក​នៅ​គាំទ្រ​លោក បើទោះបីជា​ធ្លាក់​ទម្រង់ លេង​ក៏ដោយ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា អារម្មណ៍​ពួកគេ​មិន​ស្ថិតនៅ​ជាមួយ​លោក​ទេ ស្របពេល​មានការ​ចាប់អារម្មណ៍​ច្រើន​ជុំវិញ​បញ្ហា​នៅលើ​ទីលាន​ប្រកួត​។​
​ ​
អតីត​គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​រូបនេះ​បាន​និយាយថា “​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​។ គ្មាន​នរណា ម្នាក់​មិន​គោរព​ខ្ញុំ​នោះទេ​។ ខ្ញុំ​មិនឃើញ​មានការ​បែកបាក់​ណាមួយ​ទេ​ក្នុងចំណោម​កីឡាករ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)

ទីតាំងផ្សាយពាណិជ្ជកម្ម