វិធី​ការពារ​ការឈឺ​ក្បាល​នៅ​ថ្ងៃ​ឈប់សម្រាក​

4229
ចែករម្លែក

រដូវ​កាល​ឈប់សម្រាក​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ការឈឺ​ក្បាល​ពិតប្រាកដ​ប៉ុន្តែ​អ្នក​អាច​ចាត់វិធានការ​មួយចំនួន ដើម្បី​ការពារ​ពួកគេ​។​

​វេជ្ជបណ្ឌិត ជំនាញ​ផ្នែក​សរសៃប្រសាទ​នៅ Houston Methodist បាន​ណែនាំ​ថា ដើម្បី​កាត់បន្ថយ ភាព​តានតឹង និង​ការឈឺ​ក្បាល អ្នក​ត្រូវ​រៀបចំ​ផែនការ​ជាមុន ហើយ​ដឹង​ពី​ដែន​កំណត់​របស់​អ្នក​។​

​វេជ្ជបណ្ឌិត បាន​និយាយថា ធម្មជាតិ​នៃ​រដូវ​វិស្សមកាល​បង្កើន​កម្រិត​ស្ត្រេ​ស​រួចទៅហើយ ដូច្នេះ ការរក​វិធី​តូច​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​អាចជួយ​ជៀស​ផុតពី​ការឈឺ​ក្បាល​។ នេះ​អាចមាន ន័យ​ថា ការរៀបចំ​ផែនការ​ឲ្យ​បានល្អ​ជាមុន​ដើម្បី​ចៀសវាង​ការរំខាន​នៃ​ការធ្វើផែនការ​ធ្វើដំណើរ នាទីចុងក្រោយ ឬ​សម្រេចចិត្ត​មិន​ចូលរួម​ពិធីជប់លៀង​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ដ៏​វែង​មួយ​។​

​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា អ្នក​ត្រូវ​ប្រាកដថា​អ្នកមាន​ថវិការ​គ្រប់គ្រាន់ ឬ​ត្រួតពិនិត្យ​សុខភាព និង​ថ្នាំ​ដែល​ត្រូវ​បានចេញ​វេជ្ជបញ្ជា​មុន​ថ្ងៃ​ឈប់សម្រាក​។ ការខកខាន​អាច​បណ្តាល​ឲ្យ​អ្នក មាន​ផល​រំខាន​ធ្ងន់ធ្ងរ​។​

​ការធ្វើ​កិច្ចការ​ថ្ងៃ​ឈប់សម្រាក​អាច​នាំ​ឲ្យ​រំលង​ការ​ញ៉ាំ​អាហារ និង​ខ្វះ​ជាតិ​ទឹក​ដែល​អាច​បង្ក​ឲ្យ អ្នក​ឈឺក្បាល​។ ចូរ​ញ៉ាំ​វា​ឲ្យ​បាន​គ្រប់គ្រាន់​។​

​គាត់​បាន​និយាយថា​វា​ក៏​សំខាន់​ផងដែរ​ក្នុងការ​រក្សា​ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ធម្មតា​របស់​អ្នក​។ ការកើនឡើង ឬ​ថយចុះ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​បណ្តាល​ឲ្យ​ឈឺក្បាល​។​

​ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​រួចហើយ ចូរ​ធ្វើ​វា​ឲ្យ​បានល្អ​ក្នុងពេល​វិស្សមកាល ទោះបីជា​អ្នក​ត្រូវ​ហាត់ប្រាណ​ខ្លី​ជាង​ក៏ដោយ​៕ ដោយៈ​health.com.kh