​ខេត្ត​យូ​ន​ណាន​សម្រេច​កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​ដែលមាន​ស្ថិរភាព​ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែតុលា​

345
ចែករម្លែក

ពេល​ថ្មីៗ​នេះ​ស្ថាប័នគយ​ក្រុង​គុន​មីង​បានប្រកាស​ព័ត៌មាន​ថា​ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែតុលា​ឆ្នាំនេះ​ខេត្ត​យូ​ន​ណាន​បានសម្រេច​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​១៨៦៣៩០ លាន​យាន់ កើនឡើង ១៧,៦% ។​ក្នុងនោះ ការនាំចេញ​មាន​ទំហំ​៨២៦៤០ លាន​យាន់ កើនឡើង ២៤,៤% ចំណែក​ការនាំ​ចូល​មាន​ទំហំ​១០៣៧៥០ លាន​យាន់ កើនឡើង ១២,៧% ។​

ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន​ណាន​និង​ទីផ្សារ​សំខាន់ៗ​បានបង្ហាញ​ពី​កំណើន​ដែល មាន​ស្ថិរភាព​។ ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែតុលា​ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន​ណាន​និង​ប្រទេស​តាម​បណ្តោយ​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​មាន​ទំហំ ១៣១៤៧០​លាន​យាន់ កើនឡើង ១៥,២% ស្មើនឹង​៧០,៥%​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ខេត្ត​យូ​ន​ណាន​ទាំងមូល​។ ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន​ណាន​និង​ប្រទេស​អាស៊ាន​មាន​ទំហំ​៩២០៩០ លាន​យាន់ កើនឡើង ២៥,៦% ។​ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន​ណាន​និង​ប្រទេស​អាមេរិក​ឡាទីន​និង​សហភាព​អឺរ៉ុប​ក៏បាន​សម្រេច​នូវ​កំណើន​គួរឱ្យកត់សម្គាល់​ដែរ​ពោលគឺ​បាន​កើនឡើង ៣៥,៥% និង ១១,៧% រៀងៗ​ខ្លួន​ ៕ ដោយ លីវ​ជឺ​យូ​

ទីតាំងផ្សាយពាណិជ្ជកម្ម