ចំ​ជា​កំពូល​ឃាតករ​កាមតណ្ហា​មែន​! សម្លាប់​ប្តី​ប្រពន្ធចោល​ហើយ​រំលោភ​សាកសព​និង​កូនស្រី​អាយុ​១០​ឆ្នាំ​ថែមទៀត​

538
ចែករម្លែក

​ឃាតករ​ដែល​បានសម្លាប់​សមាជិក​៣​នាក់​នៃ​គ្រួសារ​មួយ មុន​ពេល​រួមភេទ​ជាមួយ​សាកសព​ម្តាយ ត្រូវបាន​ចាប់ខ្លួន​នៅ​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​។​

​ណា​ស៊ី​រូត​ឌី​ន អាយុ​៣៨​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​សម្លាប់ប្តី​ប្រពន្ធ​មួយគូ និង​និង​កូនប្រុស​អាយុ​៤​ខែ​របស់​គេ​កាល​ពី​មួយ​សប្តាហ៍​មុន​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​។​បុរស​ដែល​​គេ​ពណ៌នា​ថា​«​មនុស្ស​ឆ្កួត​នឹង​កាមតណ្ហា​និង​មនុស្ស​ចូលចិត្ត​រួមភេទ​ជាមួយ​សាកសព​»​បាន​សារភាព​ថា​បាន​សំរុកចូល​ផ្ទះ​គ្រួសារ​មួយ​នៅ​ពេលយប់​ដោយ​វាយ​ម្ចាស់ផ្ទះ​ជា​ប្តី​នឹង​​ដំបង​និង​ដុំថ្ម មុន​សម្លាប់​ប្រពន្ធ​វ័យ​៣០​ឆ្នាំ​។​

សកម្មជន​និង​និស្សិត​ឥណ្ឌា​ធ្វើ​បាតុកម្ម​ប្រឆាំង​ការចាប់រំលោភ​ក្មេង​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​កាលពី​ខែ​មេសា​ឆ្នាំ​២០១៨

​ក្រោយ​សម្លាប់​ប្តី​ប្រពន្ធ​នេះ​រួច ណា​ស៊ី​រុត​ឌី​ន បាន​សម្លាប់​កូនប្រុស​អាយុ​៤​ខែ​របស់​ពួកគេ​ទៀត និង​បន្ទាប់​មក​រំលោភ​សាកសព​ម្តាយ​កូនង៉ែត​នេះ​អស់​៣​ម៉ោង មុន​រំលោភ​កូនស្រី​​អាយុ​១០​ឆ្នាំ​និង​វាយ​ប្អូនប្រុស​អាយុ​៤​ឆ្នាំ​របស់​នាង​។​

​ប៉ូលិ​សស៊ើអង្កេត​លោក អា​ហ្សាំ​ហ្កា ស៊ី​ង បាន​ប្រាប់​សេវា​សារព័ត៌មាន​Indo-Asian News Service​ថា​«​គាត់​បាន​សារភាព​ថា​ប្រើ​ថ្នាំ​ជំរុញ​អារម្មណ៍​ផ្លូវភេទ​និង​ប្រើ​ស្រោម​ដើម្បី​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​ជននេះ​បាន​សារភាព​ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ស្រដៀង​គ្នា​នៅ​ពេគ​ឥណ្ឌា​ភាគ​ខាងជើង​»​។​

​ការសម្លាប់​រួច​រំលោភ​សាកសព​ដ៏​គួរអោយ​រន្ធត់​នេះ​បាន​កើតឡើង​១​ខែ​ក្រោយ​ពី​គ្រូបង្រៀន​២​នាក់​រង​ការចោទប្រកាន់​ថា​ចាប់រំលោភ​ស្រី​ងងឹតភ្នែក​វ័យ​១៥​ឆ្នាំ​ម្នាក់​នៅ​សាលារៀន​​មួយ​សម្រាប់​សិស្ស​ពិការ​។​

​កាល​ពី​មួយ​ខែ​មុន ម្តាយមីង​ម្នាក់​ក៏​ត្រូវបាន​ក្មួយៗ​របស់​ខ្លួន​ចាប់រំលោភ​បូក​និង​ត្រូវ​អតីត​ប្តី​បង្ខំ​អោយ​ផឹកទឹក​អាស៊ីត​នៅ​ចំពោះមុខ​កូនស្រី​របស់​នាង​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម