ខ្ទិះ​សាច់មាន់​

6415
ចែករម្លែក

+ គ្រឿងផ្សំ​
– ភ្លៅ​មាន់​១​គីឡូក្រាម​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​
– ខ្ញី​១​ដុំ​តូច​ល្មម​
– ខ្ទឹមស ៥​កំ​ពិស​
– ​ខ្ទឹមក្រហម​១​មើម​តូច​ល្មម​
– ​ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​
– ​ខ្ទិះដូង (​ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​) ១​លីត្រ​
– ​ម្ទេស​ខៀវ ម្ទេស​ក្រហម​
– ​ស្លឹក​ផ្ទី​ ២ខាំ

+ វិធី​ធ្វើ​
– លាង​ភ្លៅ​មាន់​ឲ្យ​ស្អាត​រួច​កាត់​ជា​ដុំៗ ប្រឡាក់​ជាមួយ​អំបិល​បន្តិច និង​ម្រេច​ម៉ត់ ច្របល់​ឲ្យ​សព្វ​គ្រឿង ទុកចោល​១០​នាទី​
– ​ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​យក​សាច់មាន់​មក​ចៀន​ឲ្យ​ឆ្អិន​រួច​ស្រង់​ទុក​មួយអន្លើ​
– ហាន់​ខ្ញី​ឆ្មារៗ រួច​រលីង​ជាមួយនឹង​ប្រេងឆា បន្ទាប់មក​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល ហាន់​ខ្ទឹមក្រហម​ដាក់​កូរ​ឲ្យ​ទន់​រួច​ដាក់​សាច់មាន់​ចៀន​ចូល រួច​ដាក់​ទឹកត្រី និង​បន្ថែម​ម្រេច​១/៤​ស្លាបព្រា​កាហ្វេ ដាក់​ខ្ទិះ​ចុង​ចូល​រម្ងាស់​ឲ្យ​ពុះ ដាក់​ម្ទេស​ចូល សឹម​ដាក់​ខ្ទិះ​ដើម​ចូល​រម្ងាស់​ឲ្យ​ពុះ​រយៈពេល​៥​នាទី រួច​ដាក់​ស្លឹក​ផ្ទី​ចូល កូរ​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: FoodNatics

ទីតាំងផ្សាយពាណិជ្ជកម្ម