ស្រ្ដីសតិមិនគ្រប់ម្នាក់ចងកសម្លាប់ ​ខ្លួនរហូតស្អុយរលួយ ទើបមានគេ​ដឹង

314
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ស្ត្រីវ័យ៥១ឆ្នាំម្នាក់ បានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅដើមស្វាយខាងកើតផ្ទះ ដោយមិនមាននរណាម្នាក់បានដឹងឡើយ រហូតដល់ហើមស្អុយរលួយទើបបានដឹងហើយបង្ករអោយមានការភ្ញាក់ផ្អើល។

ករណីអត្តឃាតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅ ចំណុចក្រុមទី១ ភូមិបន្ទាយស្រី ឃំុខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី នៅ អេងវណ្ណធី អធិការរងនគរបាលស្រុកបន្ទាយស្រី បាននិយាយថា តាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ជនរងគ្រោះ គឺជនរងគ្រោះមានសតិមិនគ្រប់ដោយកើតជម្ងឺ សរសៃប្រសាទ រយះពេលជាង៣ខែមកហើយ ហើយជនរងគ្រោះបានបាត់ពីផ្ទះ តាំពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ ហើយក្រុមគ្រួសារបានខិតខំតាមរកដែរ តែរកមិនឃើញឡើយ។

លោកបានបន្តថា លុះនៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៤ ខែធ្នូនេះ ស្រាប់តែប្អូនប្រុសរបស់ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ បានប្រទះឃើញចងកនៅលើដើមស្វាយខាងកើតផ្ទះ ប្រហែល៧ម៉ែត្រ កំពស់ពីដី ៦ម៉ែត្រ ដោយមានសភាពហើមស្អុយរលួយ ហើយបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានតែម្តង។

លោកបានបន្តទៀតថា ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។

ជនរគ្រោះមានឈ្មោះ ចាន់ នារី ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃំុខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ