​ចាប់​បើក​ហើយ​!​ផ្សារ​ទំនើប Big C បើក​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ​

1232
ចែករម្លែក

ដោយៈរ​ស្មី​/​ភ្នំពេញៈ​ផ្សារ​ទំនើប​BigC​ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ​និង​ត្រូវបាន​បង្កើតឡើង​ជិត​៣០​ឆ្នាំ​ហើយ​នោះ​ពេលនេះ​មាន​វត្ត​មាននៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​ជាមួយ​ព្រមទាំង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​។​

​ផ្សារ​ទំនើប​BigC​នឹង​បើកសម្ពោធ​ជា​ផ្លូវការ​ក្រោម​អ​ធីប​តី​ភាព​លោក​អ៊ូ​ក​សោភ័ណ​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។​លោក​AswinTechajareonvikul​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER និង​អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ រិទ្ធី​រ៉ាវ​ង្ស​ផងដែរ​។

​យោងតាម​ប្រសាសន៍​របស់លោក Aswin Techajareonvikul ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER​នៅថ្ងៃនេះ​បានឱ្យដឹងថា​៖«​យើង​មាន​កិត្តិយស​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការដាក់​សម្ពោធ​ផ្សារ​ទំនើប Big C ជា​លើកដំបូង​នៅ​ទីក្រុង​ប៉ោយប៉ែត​»​។

​លោក​បាន​បន្ថែមថា​ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​យើង​ចង់​ក្លាយ​ដៃគូ​នៃ​ការអភិវឌ្ឍន៍​នៃ​តំបន់​ប៉ោយប៉ែត​នេះ​តាមរយៈ​ការនាំ​យកមក​នូវ​សេវាកម្ម​និង​ផលិតផល​ប្រកបដោយ​គុណភាព​មក​ជូន​ប្រជាជន​ក្នុង​តំបន់​។​ផ្សារ​ទំនើប​BigC​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ពី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​ផ្សារ​ទំនើប​ខ្នាត​យក្ស​មួយ​នេះ​បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ជូន​ដល់​ប្រជាជន​កម្ពុជា​ថែម​ទៀតផង ។​

​នៅក្នុង​ផ្សារ​ទំនើប​ទាំងមូល​មាន​ដាក់លក់​នៅ​ទំនិញប្រើប្រាស់​រាប់ពាន់​ប្រភេទ​នាំចូល​ពី​បណ្ដា​ប្រទេស​ជាច្រើន​ដែលមាន​គុណភាព​ខ្ពស់​និង​តម្លៃ​ធូរ​ថ្លៃ​សមស្រប​ទៅតាម​ប្រាក់ចំណូល​ប្រជាជន​ដែលមាន​កម្រិត​មធ្យម​និង​ទាប​។​នៅក្នុង​ផ្សារ​នេះ​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា​រវាង​ទីតាំង​លក់​សម្ភារៈប្រើប្រាស់ ទីតាំង​លក់​សម្លៀកបំពាក់ ទីតាំង​លក់​គ្រឿងសម្អាង ក៏ដូចជា​ចំណីអាហារ​ជាដើម ។

​យ៉ាងណាមិញ​ក្រុង​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ននេះ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ទាំងមូល​មាន​ភាពល្អប្រសើរ​មួយកម្រិត​ទៀត​នោះ វត្តមាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ ។​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បំពេញតម្រូវកា​រ​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏ដូចជា​តំបន់​ជិតខាង​ផងដែរ​។​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ដើម្បី​អបអរសាទរ​ការបើក​សម្ពោធ​ជា​ផ្លូវការ​នេះ​អតិថិជន​នឹង​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​កប់ៗ​តែម្ដង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម