​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ទី​១​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំញៀន ចំនួន​២​នាក់ និង​ថ្នាំ​មួយចំនួនធំ​

397
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ទី​១ បង្ក្រាបបាន​ជនសង្ស័យ​២​នាក់ កំពុង​ស​ង្ងំ​ជួញដូរ​យ៉ាងសកម្ម​ដក​ហូត​ថ្នាំញៀន​ចំនួន​១៧​កញ្ចប់​ថង់ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​សំណង់​មិន​រៀបរយ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ទោ ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ ទើប​ឡើងកាន់តំណែង​ថ្មីៗ ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កម្លាំង​ជុំនាញ​ខណ្ឌ​និង​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ទាំង​៧​បន្ត​ស៊ើបអង្កេត​បង្ក្រាប​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​ដែល​តាម​បង្ក្រាបបាន​ក្នុង​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នេះដែរ​ឈ្មោះ ឡូត ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​ឈ្មោះ ឈឿន សុភ​ក្រ័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុង​ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ​។​

​ក្រោយពី​បង្ក្រាប​ដកហូត​វត្ថុតាង​ថ្នាំញៀន ចំនួន​១៧​កញ្ចប់ និង​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់ ពេលនេះ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕S/​