គ្រី​ស្ទៀ​ន អេ​រិ​កសិន ប្រា​ប់លោក ចូ​សេ ម៉ូ​រី​ញ៉ូ ដោយផ្ទាល់​ថា ខ្លួន​ចង់​ចាក​ចេញពី​ក្លិប​តូ​តិ​ន​ហេម​

315
ចែករម្លែក

កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) បាន​ប្រាប់​គ្រូបង្វឹក​ថ្មី​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដោយផ្ទាល់​ថា ខ្លួន​ចង់​ចាក​ចេញពី​ក្លឹប Tottenham ហើយ​ចង់បាន​ការប្រកួតប្រជែង​ថ្មី បន្ទាប់ពី​ចំណាយពេល​៦​ឆ្នាំ​ជាមួយ​ក្រុម​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​។​
​ ​
​បន្ទាប់ពី​ចូល​ដឹកនាំ​ក្រុម តូ​តិ​ន​ហេម​(Tottenham )​លោក ម៉ូ​រី​ញ៉ូ ចង់​ស្វែងយល់​ពី​កីឡាករ​សញ្ជាតិ ដា​ណឺ​ម៉ាក​រូបនេះ​ថា​តើ​កីឡាករ​រូបនេះ​ចង់​បន្ត​អនាគត​ជាមួយ​ក្លិប ស្ពឺរ​(Spurs) តទៅទៀត​ឬ យ៉ាងណា​?​។​
​ ​
ប៉ុន្តែ អេ​រិ​កសិន បានបញ្ជាក់​ឡើងវិញ​ពី​ចេតនា​ក្នុង​ការចាកចេញ បើទោះបីជា​កីឡាករ​រូបនេះ មានការ​គោរព​លោក ម៉ូ​រី​ញ៉ូ ក៏ដោយ​។
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ គឺ​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​បី​រូប​ដែល​មិន​ចង់​បន្ត​កិច្ចសន្យា ក្នុងនោះ​មាន ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) និង ជែ​ន វើ​ថុង​ហិន (Jan Vertonghen) ផងដែរ​។​
​ ​
គេ​ជឿថាក្លិប​ជូ​វេន​ទុ​ស និង​ក្លិប​អ៊ី​ន​ធ័​រ មី​លេន ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍ ​លើ កីឡាករ អេ​រិ​កសិន ស្របពេល​ក្លិប​រៀល​ម៉ា​ឌ្រី​ត​ក៏​កោតសរសើរ​កីឡាករ​រូបនេះ​ផងដែរ​កាលពី រដូវក្តៅ​ឆ្នាំមុន ហើយ​មានការ​ប៉ាន់ប្រមាណ​ថា ចង់​ផ្តល់​កិច្ចសន្យា​រយៈពេល​វែង​ដល់ អេ​រិ​កសិន​។​
​ ​
នៅពេលនេះ ក្លិប Tottenham ត្រូវធ្វើ​ការសម្រេចចិត្ត ប្រសិនបើ​ពួកគេ​លក់ អេ​រិ​កសិន នៅ​ខែម​ករានេះ ពួកគេ​នឹង​ទទួលបាន​តម្លៃ​ខ្លួន​ផ្ទេរ ប៉ុន្តែ​ប្រសិនបើ​ខកខាន​មិនបាន​ធ្វើ​បែបនេះ​ទេ នោះ​មានន័យថា អេ​រិ​កសិន នឹង​ចាកចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន​ផ្ទេរ​។
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយ​អំពី​អនាគត​របស់លោក អេ​រិ​កសិន នៅពេល​លោក​ដាក់​កីឡាករ​រូបនេះ ជា​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​របស់​ក្រុម Spurs ជាមួយ​ក្រុម West Ham នៅ​ក្របខ័ណ្ឌ ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen)