ក្លិប ជូ​វេន​ទុ​ស សម្លឹងមើល​លទ្ធភាព​ផ្ទេរ​កីឡាករ​យុវជន​ឆ្នើម សាន​ដ្រូ តូ​ណា​លី របស់​ក្លិប ប្រេ​ស​ស្យា​

301
ចែករម្លែក

ក្លិប ជូ​វេន​ទុ​ស (Juventus) បាន​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្នុង​ការតាមប្រមាញ់​យ​ក​កីឡាករ​យុវជន​ឆ្នើម សាន​ដ្រូ តូ​ណា​លី (Sandro Tonali)​។​
​ ​
ក្លិប​ជើងឯក​អ៊ីតាលី​នេះ​បាន​សម្លឹង​ឆ្ពោះទៅរក​អនាគត ហើយ​ចាត់ទុក​ខ្សែបម្រើ​រូបនេះ ជា​គោល ដៅ​ម្នាក់​ក្នុងចំណោម​គោលដៅ​សំខាន់ ប៉ុន្តែ​ពួកគេ​មិនមែនជា​ក្លិប​តែមួយគត់ ដែល​តាម​ប្រមាញ់ កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​នោះទេ​។​
​ ​
លោក ហ្វា​ប៊ី​អូ ប៉ា​រ៉ា​ទី​ស៊ី (Fabio Paratici) ប្រធាន​បច្ចេកទេស​ក្លិប Juventus ត្រៀម​នាំយក​កីឡាករ ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើមៗ​ក្នុង​ពិភព​បាល់ទាត់​មកកាន់​ទីក្រុង​ទូ​រិ​ន​បន្ទាប់ពី​តាមឃ្លាំមើល កីឡាករ​រូបនេះ​ចាប់តាំងពី​កីឡាករ​រូបនេះ​លេង​នៅ​ក្របខណ្ឌ Serie B មក​ម៉េះ្ល​។​
​ ​
យូ​ណាយ​ធី​ត​និង​ស៊ី​ធី​បាន​បញ្ជូន​ក្រុមការងារ​ទៅតាម​ដាន​កីឡាករ តូ​ណា​លី​ស្របពេល​ក្លិប​ទាំងពីរ មានបំណង​ដាក់សំណើ​ផ្ទេរ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​
​ ​
កីឡាករ​អ៊ីតាលី​រូបនេះ ដែល​បាន​ជួយ​ក្រុម ប្រេ​ស​ស្យា​(Brescia) លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie B កាលពី​រដូវ​កាល​មុន​នោះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លិប Inter Milan , Napoli , Real Madrid និង Paris Saint Germain ផងដែរ​។​
​ ​
តូ​ណា​លី បាន​ចូលរួម​គ្រប់ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​សម្រាប់​ក្លឹប​ហើយ​បានបង្ហាញ​ទម្រង់​លេង ដ៏​អស្ចារ្យ​។
​ ​
​មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា សំណើ​ត្រឹម​៤៣​លាន​ផោន​គឺ​គ្រប់គ្រាន់ ដើម្បី​ផ្ទេរ តូ​ណា​លី ហើយ ប៉ុន្តែ​ប្រធាន​ក្លិប Brescia អះអាងថា ក្លឹប​នឹង​ទទួលយក​សំណើ​ខ្ទង់​២៥៦​លាន​ផោន​សម្រាប់ កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​យុវជន សាន​ដ្រូ តូ​ណា​លី (Sandro Tonali)

ទីតាំងផ្សាយពាណិជ្ជកម្ម