ស្ត្រី​ម្នាក់​ប្រទះឃើញ​ហ្វូ​ស៊ី​ល​អាយុកាល​រាប់រយ​លាន​ឆ្នាំ​ក្នុង​ចម្ការ​

519
ចែករម្លែក

ស្ត្រី​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ហ្វូ​ស៊ី​ល​ចំនួន ៣​ដុំ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ក្រោយពី​គាត់​បាន​ប្រទះឃើញ​វា​ដោយ​ចៃដន្យ​នៅក្នុង​ចម្ការ​ដូងប្រេង​គ្រួសារ​គាត់ ស្ថិតក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ ទី​០១ ខែធ្នូ​។​
​ ​
ដោយ​បង្ហោះ​មិនទាន់បាន​ប៉ុន្មាន​ផង ផូស (Post) នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pinthip Koktung ខាងលើនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​ទទួលបាន​ប្រមាណ ២.០០០ Share និង ១.០០០ ខំ​មិន (Comment)​។
​ ​
ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fossil World (​ពិភព​ហ្វូ​ស៊ី​ល​) បាន​បកស្រាយ​ថា​ទាំងនេះ​ទំនងជា​ហ្វូ​ស៊ី​ល នៃ​សត្វ​ផ្កាយ​សមុទ្រ និង​កាំប្រមា​សមុទ្រ​ដែល​បន្សល់​តាំងពី​យុគសម័យ Paleozoic Era ប្រមាណ ២៥០ លាន​ឆ្នាំមុន​។​

​ស្ត្រី​ខាងលើ​ដែលមាន​ឈ្មោះ ពី​ន​ធីប កុក​ទុង (Pinthip Koktung) បាន​បញ្ជាក់ថា​មនុស្ស​ជាច្រើន ដែល​ចាប់អារម្មណ៍​លើ​ហ្វូ​ស៊ី​ល​ទាំងនេះ​បាន​ទាក់ទង​មក​គាត់​ដើម្បី​សុំ​ទិញ​វា​ប៉ុន្តែ​គាត់​មិនទាន់ សម្រេចចិត្ត​លក់​ទេ​។ ចំណែកឯ​មន្ត្រី​ក្រសួង​ធនធាន​រ៉ែ​ក៏​គ្រោង​សុំ​ជួប​គាត់​ដែរ​ដើម្បី​ពិនិត្យមើល ហ្វូ​ស៊ី​ល​នេះ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម