អាកាសធាតុ​បង្ខំ​ឱ្យ​មនុស្ស ២០ លាន​នាក់​រត់ចោល​ផ្ទះសម្បែង​ក្នុង​មួយឆ្នាំៗ​

535
ចែករម្លែក

​របាយការណ៍​ថ្មី​មួយ​បានបង្ហាញ​គួរឱ្យភ្ញាក់ផ្អើល​ថា គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ អាកាសធាតុ​កំពុង​បង្ខំ​ឱ្យ​មនុស្ស​រហូតដល់​ទៅ ២០ លាន​នាក់​រត់ចោល​ផ្ទះ សម្បែង​ក្នុង​មួយឆ្នាំៗ ដែល​នេះ​មានន័យថា ក្នុង​រយៈពេល ២ វិនាទី​ម្ដង​មាន​មនុស្ស​ម្នាក់​រត់ចោល​ផ្ទះសម្បែង​ដោយ សារ​គ្រោះមហន្តរាយ​។​
​ ​
ការវិភាគ​នេះ​បាន​រកឃើញថា ទឹកជំនន់ ព្យុះ​ស៊ីក្លូន និង​ភ្លើង​ឆេះ​ព្រៃ​ធ្វើឱ្យ​មនុស្ស​រត់ ចោល​ផ្ទះ សម្បែង​ច្រើនជាងគេ បើ​ធៀប​នឹង​មហន្តរាយ​ភូគព្ភសាស្ត្រ (​ដែល​ពាក់ព័ន្ធ​នឹង​ចលនា​របស់​ផែនដី​) ឬ​សង្គ្រាម​។​
​ ​
របាយការណ៍​ដដែល​បាន​រកឃើញ​ទៀតថា បណ្ដា​ប្រទេស​ក្រីក្រ ជាពិសេស​នៅ​អាស៊ី ទំនងជា រងគ្រោះ​ធ្ងន់​ជាងគេ ទោះបីជា​ប្រទេស​ទាំងនោះ​មាន​ចំណែក​តិចតួច​បំផុត​នៅក្នុង​ការបញ្ចេញ ឧស្ម័ន​កា​បោ​ន​ទូទាំង​ពិភពលោក​ក្ដី​។
​ ​
របាយការណ៍​ដែលមាន​ចំណងជើង​ថា បង្ខំ​ឱ្យ​រត់ចោល​ផ្ទះសម្បែង​(Forced from Home) នេះ​ត្រូវ បាន​បញ្ចេញ​កាលពី​ថ្ងៃ​ច័ន្ទ ទី​០២ ខែធ្នូ ដោយ Oxfam International ជា​អង្គការ​មនុស្សធម៌​មួយ ដែល​ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​ទូទាំង​ពិភពលោក​៕ ប្រែ​សម្រួលៈ​ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ