កងទ័ពជើងទឹក​អាម៉េរិក​រឹបអូស​បា​នស​មាស​ធាតុ​មី​ស៊ី​ល​សង្ស័យ​របស់​អ៊ីរ៉ង់​កំពុង​ដឹក​ទៅ​យេ​ម៉ែន​

497
ចែករម្លែក

​ក្រុមមន្ត្រី​អាម៉េរិក​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ថា នាវាចម្បាំង​របស់​កង​ទ័ពជើងទឹក​អាម៉េរិក​បាន​រឹបអូស “​ឃ្លាំង​សម្ងាត់​” នៃ​មី​ស៊ី​លប​ញ្ជា​ទិស​សង្ស័យ​ពី​អ៊ីរ៉ង់​ឆ្ពោះទៅ​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​យេ​ម៉ែន ដោយ​កត់សម្គាល់​ជា​លើកដំបូង​នៃ​សមាសធាតុ​ទំនើប​បែបនេះ​ត្រូវគេ​ដឹក​ទៅកាន់​តំបន់​សង្គ្រាម​នៅ​ទីនោះ​។​

​ការ​រឹបអូស​យកចេញ​ពី​ទូក​តូច​មួយ​ដោយ​កងទ័ពជើងទឹក​អាម៉េរិក​និង​ឆ្មាំ​សមុទ្រ​អាម៉េរិក​បានកើត​ឡើង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​សមុទ្រ​អារ៉ាប់​ភាគ​ខាងជើង​ហើយ​អាវុធ​ទាំងនោះ​មាន​ជាប់ទាក់ទង​នឹង​អ៊ីរ៉ង់​។​

​ក្រុមមន្ត្រី​បាន​និយាយថា​ឧបទ្ទវ​ហេតុនេះ​បង្ហាញ​ពី​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​ទៅកាន់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​និង​កើតឡើង​ស្រប​ពេលដែល​រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃ ផេ​ម​ផេ​វ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កំពុង​ជួប​ពិភាក្សាគ្នា ដោយ​អ៊ីរ៉ង់​ជា​ប្រធានបទ​ចម្បង​។​

​ពួក​មន្ត្រី​ទាំងនោះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ដើម្បី​ផ្តល់ព័ត៌មាន​លម្អិត​អំពី​បេសកកម្ម​យោធា​ដ៏​រសើប​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​វរសេនីយ៍ត្រី ស៊ន រ៉ូបឺត​សុន អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ បាន​និយាយថា ការត្រួតពិនិត្យ​អធិការកិច្ច​របស់​នាវា​ចម្បាំង​អាម៉េរិក​មួយគ្រឿង​បាន​រកឃើញ​ឃ្លាំង​អាវុធ​សម្ងាត់​និង​សមាសធាតុ​មី​ស៊ី​ល​ទំនើបៗ​ជាច្រើន​។ លោក​បាន​និយាយថា “​ការស៊ើបអង្កេត​ដំបូង​បង្ហាញថា​សមាសធាតុ​មី​ស៊ី​ល​ទំនើប​ទាំងនេះ​មាន​ប្រភព​ដើមពី​អ៊ីរ៉ង់​”​។​

​សហរដ្ឋ​អាម៉េរិក​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ឥតឈប់ឈរ​ពីបទ​រត់ពន្ធ​អាវុធ​ខុសច្បាប់​ទៅ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​យេ​ម៉ែន​និង​បាន​ដកហូត​អាវុធ​តូចៗ​និង​មិនសូវ​ទំនើប​ជាច្រើន​ក្នុងពេល​កំពុង​ដឹកជញ្ជូន​។ ផ្នែក​នៃ​មី​ស៊ី​ល​ដែល​រកឃើញ​នៅក្នុង​ឧបទ្ទវហេតុ​ចុង​ក្រោយនេះ​ត្រូវបាន​គេ​ពិពណ៌នា​ថា​មាន​ភាពទំនើប​ជាង​អាវុធ​ដែល​រឹបអូស​បាន​លើក​មុនៗ​។​

​ចាប់តាំងពី​រដូវ​ផ្កា​រីក​មក​មន្ទីរ​បញ្ច​កោណ​បាន​បង្កើន​កម្លាំងយោធា​នៅក្នុង​តំបន់​ដោយ​បន្ថែម​កងទ័ព​ចំនួន ១៤.០០០​នាក់ នាវា​យន្តហោះ​និង​សម្ភារៈ​ដទៃទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វីដែល​ក្រុមមន្ត្រី​និយាយថា​ជាការ​គំរាមកំហែង​កំពុង​កើនឡើង​ពី​អ៊ីរ៉ង់​។ ក្រុមមន្ត្រី​បាននិងកំពុង​ពិចារណា​អំពី​ការបង្កើន​កម្លាំង​រាប់ពាន់នាក់​បន្ថែមទៀត ដែល​អាច​រួមបញ្ចូល​ទាំង​កងទ័ពអាកាស​កង​ទ័ពជើងទឹក​និង​កងទ័ពជើងគោក​និង​ប្រព័ន្ធ​អាវុធ​ផ្សេងៗ ប៉ុន្តែ​មិនទាន់មាន​សេចក្តីសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃ ផេ​ម​ផេ​វ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កំពុង​ជួប​ពិភាក្សាគ្នា ដោយ​អ៊ីរ៉ង់​ជា​ប្រធានបទ​ចម្បង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ