កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៦​នាក់ ព្រមទាំង​ដកហូត​សម្ភារ​មួយចំនួន និង​ម៉ូតូ​៦​គ្រឿង

461
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​១៦​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​។

​ប្រតិបត្តិការ​ខាងលើនេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង ម្តុំ​ក្តាន់​ពីរ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​នៅក្នុង​ប្រតិបត្តិការ​នេះដែរ កម្លាំង​កង​រាជ​អាវុធ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៦​នាក់ ក្នុងនោះ​មាន​ស្រី​១​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​មាន ទូរស័ព្ទដៃ ៣​គ្រឿង និង​ម៉ូតូ ៦​គ្រឿង​។

​ក្រោយពី​ធ្វើការ​បង្ក្រាប​រួចមក កម្លាំង​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បាន​បញ្ជូនទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម