បុរស​ម្នាក់​លោត​សម្លាប់ខ្លួន​ដោយ​បន្សល់​លិខិត​បណ្ដាំ​បរិច្ចាគ​សរីរាង្គ​

549
ចែករម្លែក

បុរស​ម្នាក់​បាន​បន្សល់​ទុក​លិខិត​បណ្ដាំ​មួយច្បាប់ ដែល​បញ្ជាក់​ពី​បំណង​បរិច្ចាគ​សរី​រាង្គ​របស់ខ្លួន មុនពេល​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​២៤ នៃ​សណ្ឋាគារ​មួយ​ស្ថិតក្នុង​ក្រុង​តេ​លុក គុម​បា (Teluk Kumbar) រដ្ឋ​ប៉េ​ណា​ង (Penang) ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែធ្នូ​។​
​ ​
មន្ត្រី​មួយរូប​ឈ្មោះ អេ អាន​បា​ឡា​ហ្គា (A. Anbalaga) និយាយថា សព​បុរស​វ័យ៣០​ឆ្នាំ​ខាងលើ​បាន​ធ្លាក់ចូល​អាង​ហែល​ទឹក​នៅ​ជា​ន់ទី​៨ នៃ​សណ្ឋាគារ​នេះ​វេលា​ម៉ោង ៦ និង៣០នាទី​ល្ងាច​។​
​ ​
មន្ត្រី​ដដែល​បានចេញ​សេចក្ដីថ្លែងការណ៍​ថា​”​សាកសព​ជនរងគ្រោះ​មិនមែនជា​ភ្ញៀវ​ស្នាក់នៅសណ្ឋាគារ​ទេ គឺ​គាត់​មក​សណ្ឋាគារ​ក្នុង​គោលបំណង​សម្លាប់ខ្លួន​។ ទោះជា​យ៉ាងណា​ពេលនេះយើង​កំពុង​ស៊ើបអង្កេត​បន្ថែមទៀត​នៅឡើយ​”​។​
​ ​
លោក​បាន​បន្ថែមថា សមត្ថកិច្ច​បាន​រកឃើញ​លិខិត​បណ្ដាំ​ដូច​បាន​រៀបរាប់​ពី​ខាងលើ និង​លេខទូរស័ព្ទ​ទំនាក់ទំនង​បងប្អូន​បង្កើត​របស់គាត់​ដែល​រស់នៅ​ម្ដុំ​កន្លែងកើតហេតុ​៕ ប្រែ​សម្រួលៈ​ខុម/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម