ស្បែក​ឡើង​រោល​រមាស់​? កុំ​រំលង​អត្ថបទ​នេះ​!

1145
ចែករម្លែក

​ឧស្សាហ៍​ឡើង​កន្ទួល​រោល​រមាស់​លើ​ស្បែក​ពិសេស​ម្រាមដៃ​និង​បាតដៃ​មែន​ទេ​?​នោះ​វា​អាចជា​ជំងឺ សើរ​ស្បែ​កមួយ​ប្រភេទ​ហៅថា dyshidrotic eczema ឬ dyshidrosis​។ បញ្ហា​ស្បែក​នេះ​អាច​នឹង ប្រែជា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ប្រសិនបើ​អ្នក​អេះ ឬ​ចាក​កន្ទួល​ពក​ទឹក​លើ​ស្បែក​ដែល​រមាស់​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​ដើម្បី​បំបាត់​អាកា​រៈរ​មាស់​ឈឺចាប់ ៖

១. លាង​សម្អាត​ដៃ​ជាមួយ​ទឹកស្អាត​
ពិតណាស់​ការលាង​សម្អាត​ដៃ​ញឹកញាប់ គឺ​ចាំបាច់​សម្រាប់​អ្នក​។ ទោះជា​យ៉ាងណា​ដើម្បី​រក្សា ស្ថានភាព​ស្បែក​ពី​បញ្ហា​កាន់តែ​អាក្រក់​ឡើង​ចូរ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល ដែល​គ្មាន​ក្លិនក្រអូប​។​

២. ប្រើប្រាស់​តែ​ទឹក​ក្ដៅ​ឧណ្ហៗ​
ចៀសវាង​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​ដែល​ក្ដៅ​ខ្លាំង​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ស្បែក​កាន់តែ​អាក្រក់​ឡើង​! ដូច្នេះ​នៅពេល​លាង​សម្អាត​ដៃ ឬ​ងូតទឹក ចូរ​ជ្រើសរើស​ទឹក​ក្ដៅ​ឧណ្ហៗ​។​

៣. ស្អំ​ក្ដៅ​និង​ស្អំ​ត្រជាក់​
​នៅពេល​រមាស់​ខ្លាំង​អ្នក​អាច​ទប់​ទល់នឹង​អាកា​រៈ​នេះ​ដោយ​ការ​ស្អំ​ក្ដៅ និង​ស្អំ​ត្រជាក់​ផ្លាស់ប្ដូរ​គ្នា​។​

៤. រក្សា​សំណើម​ស្បែក
ស្បែក​ស្ងួត​ងាយ​នឹង​ធ្វើឱ្យ​ស្ថានភាព​រមាស់​ឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់ និង​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​ដែល​អាច ផ្ដល់​សំណើម​ដល់​ស្បែក​។​

៥. ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម និង​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ​សឹម​ត្រាំ ដៃ​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ១៥ នាទី​។​

៦. ត្រាំ​ដៃ​ក្នុង​ទឹក​ម្ស៉ៅ Baking Soda
លាយ​ម្ស៉ៅ Baking Soda ១ ស្លាបព្រា​បាយ ក្នុង​ទឹក​ត្រជាក់ ១ ចានគោម រួច​កូរ​ឱ្យ​សព្វ​សឹម​ត្រាំ ដៃ​ក្នុង​ទឹក​ល្បាយ​៕ ដោយៈ health.com.kh