សត្វ​គោ ក្របី ពលរដ្ឋ​ក្នុងស្រុក​ព្រៃនប់​ចំនួន​ជាង​៤​ពាន់​ក្បាល បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​

364
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​លើ​សត្វ​គោ និង​ក្របី ជា​លើក​ទី​១ ទូទាំង​ខេត្ត​ដោយ​ចាប់ផ្តើម​ពី​ស្រុក​ព្រៃនប់ នា​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​។

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​ថ្លែងថា មន្ត្រី​ពេទ្យសត្វ​នឹង​ចុះទៅ​គ្រប់​មូលដ្ឋាន​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​លើ​សត្វ​គោ ក្របី ជូន​ពលរដ្ឋ ដែលជា​ការចាក់​វ៉ាក់សាំង​លើក​ទី​១ ហើយ​លើក​ទី​២​នឹងធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​។

​សម្រាប់​ស្រុក​ព្រៃនប់​នៅ​ថ្ងៃ​ដំបូង​នេះ មន្ត្រី​ជំនាញ​បាន​ចាក់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​គោ ក្របី ចំនួន​៩​ឃុំ មាន​សត្វ​គោ ក្របី ពលរដ្ឋ​ចំនួន​៤៤៦៥​ក្បាល ក្នុងនោះ មាន​សត្វ​គោ ១៥៤៤​ក្បាល និង​ក្របី ២៩២១​ក្បាល​។

​ក្រៅពីនេះ​មន្ទីរ​កសិកម្ម​ក៍បាន​បាន​ចែក​ថ្នាំ ព្យាបាល​សត្វ និង​សម្ភារៈ​ពេទ្យសត្វ (​សា​រាង​និង​ម្ជុល​)​ដល់​ពេទ្យសត្វ​ភូមិ និង​កសិករ​ចិញ្ចឹមសត្វ​មួយចំនួន​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម